ករណីឃាតកម្មទៅលើពលរដ្ឋកូរ៉េខាងជើង នៅអាកាសយានដ្ឋាន គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា Kim Chol ត្រូវបានគេដឹងថា ជាលោកគីម ជុងណាម បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ពេលនេះក្រុមអ្នក ស្រាវជ្រាវត្រួតពិនិត្យរកឃើញសារធាតុ គីមីទីពីរ ។
នៅក្នុងសារធាតុគីមីនោះ ពេលប្រើ ប្រាស់ដាក់ដោយឡែកពីគ្នា មិនបង្កឲ្យ ស្លាប់មនុស្សនោះឡើយ ប៉ុន្តែក្រោយពេល ប្រើបញ្ចូលគ្នា បង្កើតទៅជាជាតិគីមីពុល VX អាចសម្លាប់មនុស្សបាន ក្នុងរយៈ ពេលខ្លី។ តាមលទ្ធផលស្រាវជ្រាវរបស់ រដ្ឋាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា សារធាតុ គីមីពីរផ្សេងគ្នាត្រូវបានប្រើប្រាស់នៅក្នុងការសម្លាប់លោកគីមជុងណាម ក្នុងនោះ មានសារធាតុគីមី NE និង O-(2-diisopropylaminoethyl) ,methylphosp honite (QL)។
សារព័ត៌មាន ម៉ាឡេស៊ីបានផ្សាយថា «នៅពេលដែលយកតាមខ្លួននូវសារធាតុ មួយក្នុងចំណោមពីរត្រឹម១០ មិល្លីលីត្រ គ្រប់ទីកន្លែងដោយគ្មានអ្នកណាដឹងនោះឡើយ ហើយក៏មិនគំរាមកំហែងដល់ជីវិតនោះដែរ។ ប៉ុន្តែក្រោយពេលដែលបាន បញ្ចូលគ្នារួច ក្លាយទៅជាគីមីសម្លាប់មនុស្ស យ៉ាងសាហាវបំផុត»។
ជាក់ស្តែងការសម្លាប់ លោក គីមជុង ណាម ធ្វើឡើងដោយស្ត្រីពីរនាក់ កាន់ សារធាតុខុសគ្នា ទៅវាយប្រហារបណ្តាល ឲ្យលោក គីមជុងណាមស្លាប់ ក្នុងរយៈ ពេលខ្លី។ ការស្លាប់នោះប្រសិនបើគ្មាន រូបភាពពីកាមេរ៉ាសុវត្ថិភាពទេនោះ ការ ស្លាប់របស់លោក គីមជុងណាមត្រូវគេ ចាត់ទុកថាជាជំងឺគាំងបេះដូង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិលោក Kim In Ryong កាលពីថ្ងៃទី១៣ខែមីនាបាន ចោទប្រកាន់ ការស្លាប់របស់លោកគីម ជុងណាម (ពីA-Z)គឺជាការរៀបចំរបស់ អាមេរិក និងកូរ៉េខាងត្បូង ក្នុងការទម្លាក់ កំហុសទៅឲ្យកូរ៉េខាងជើង ។
ជាមួយគ្នានោះដែរលោក Tomas Ojea Quintana អ្នកស្រាវជ្រាវរបស់អង្គការ សហប្រជាជាតិ កាលពីថ្ងៃ ទី១៣ ខែមីនា បានស្នើអង្គការសហប្រជាជាតិចូលរួមស្រាវជ្រាវពីការស្លាប់របស់លោកគីមជុងណាម ដើម្បីបញ្ជាក់ការពិតឲ្យបានច្បាស់ថា ការស្លាប់ទាំងនោះពិតជាមានការ លូកដៃ ពីប្រទេសខាងក្រៅដែរឬទេ? ប្រសិនបើអង្គការសហប្រជាជាតិ ចូលរួម ស្រាវជ្រាវនោះកូរ៉េខាងជើង កាន់តែជួប នូវផលអាក្រក់ជាមិនខាន៕
ប្រែសម្រួល៖ ម៉ែវ សាធី