លោក លឹម គានហោ ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ រាមគុន ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ រាមគុន ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ប្រព័ន្ធធារាសាស្ត្រ រាមគុន នេះ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីប្រទេសជប៉ុន និងអនុវត្តគម្រោងដោយក្រុមហ៊ុន Tidal Marine Engineering SDN,BHD ដែលជាក្រុមហ៊ុនសាងសង់មកពីប្រទេសម៉ាឡេសុី ។

នៅក្នុងឱកាសចុះពិនិត្យការងារនៅពេលនេះលោករដ្ឋមន្ត្រី បានធ្វើការក្រើនរំលឹកដល់ភាគីក្រុមហ៊ុន ឲ្យយកចិត្តទុកដាក់អនុវត្តការងារឲ្យបានត្រឹមត្រូវទៅតាមពេលវេលា និងបទដ្ឋានបច្ចេកទេសដែលបានកំណត់ក្នុងប្លង់ ព្រមទាំងលក្ខខណ្ឌនានា ដែលមានចែងក្នុងកិច្ចសន្យា បើមិនដូច្នោះទេ ក្រសួងនឹងធ្វើការពិនិត្យ ពិចារណាឡើងវិញអំពីកិច្ចសន្យារវាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមហ៊ុន Tidal Marine Engineering SDN,BHD ៕

...

kh kh1 kh2 kh3 kh4 kh5 kh6 kh7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print