កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេទឹកឃាត់ជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងឆក់ត្រី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋមេទឹកដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសនេសាទ(ឆក់ត្រី)កំពុងប្រព្រឹត្តជាក់ស្ដែក ក្នុងនោះឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតឧបករណ៍ល្មើសច្បាប់ស្តីពីជលផលមួយកម្លេរផងដែរ កាលពីវេលាម៉ោង១២ និង៤នាទីថ្ងៃត្រង់ទី១៤ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយផ្លូវក្របី ស្ថិតក្នុងភូមិម៉ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អោម ខ្លី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើ។

លោកអធិការនគរបាលស្រុកបាកានបន្តថា ក្នុងកិច្ចប្រតិបត្តិឃាត់ខ្លួនជនសង្ស័យខាងលើនេះដែរ កម្លាំងដកហូតនូវវត្ថតាងរួមមាន ឧបករណ៍ល្មើសច្បាប់(ឆក់ត្រី)ស្តីពីជលផលដែលរាជរដ្ឋាភិបាលហាមឃាត់មួយកម្លេរ។

លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង បានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុន្តែដោយការសំណូមពរពីគ្រួសារជនសង្ស័យក៏ដូចអ្នកភូមិផងរបងជាមួយ និងមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានផងដែរនោះ ទើបសុំមតិយោបល់ និងសម្រេចពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ក៏ធ្វើការណែនាំអបរំលាយល័ក្ខជាអក្សត្រឹមត្រូវតាមនីតិវិធី៕ បឹុម ពិន

...

pursat (1) pursat (3) pursat (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print