រថយន្តកុងតឺន័របើកកៀរស្ត្រីមានផ្ទៃពោះម្នាក់កំពុងជិះម៉ូតូ សំណាងល្អរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបានបើកកៀរស្ត្រីមានផ្ទៃពោះម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវបណ្តាលឲ្យរងរបួសកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយយផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះឡៃ រតនា អាយុ២០ឆ្នាំ មុខរបរលក់គ្រឿងសំអាង ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ
មានស្រុកកំណើតភូមិព្រៃស្រឡៅ ឃុំកំពង់ព្រះ ស្រុកព្រៃឈ ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកZoomer X ពណ៌ខ្មៅលាយទឹកក្រូច គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តកុងតឺន័រក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-7955នៅក្បាលរថយន្ត រីឯខាងក្រោយពាក់ស្លាកលេខភ្នំពេញ4A-1294 បើកស្របទិសគ្នាមកកៀរដៃចង្កូតខាងឆ្វេងរបស់គាត់បណ្តាលឱ្យដួលហើយគាត់រងរបួសតែម្តង។

ក្រោយពេលកើតហេតុភាគីខាងរថយន្តកុងតឺន័រសងថ្លៃព្យាបាលនិងជួសជុលម៉ូតូចំនួន៩០ដុល្លារដើម្បីបញ្ចប់រឿង៕ សុខាសែនជ័យ

...

image1 image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print