ក្លិបធំៗនៅក្នុងតំបន់អឺរ៉ុបកំពុងតែចាប់អារម្មណ៍ខ្លាំងចង់ទិញខ្សែប្រយុទ្ធ Romelu Lukaku នៅពេលដែលកីឡាករអន្តរជាតិបែលហ្សុិកនេះថាលែងចង់លេងឲ្យក្លិប Everton ទៀត ។
ចាប់តាំងពីដើម្បីរដូវកាលមកក្លិបEvertonបានត្រៀមកុងត្រាថ្មីមួយដល់ Romelu Lukaku ដោយផ្តល់ថ្លៃឈ្នួល១៣ម៉ឺនផោនក្នុងមួយសប្តាហ៍ដែលជាតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តក្លិប ។ ប៉ុន្តែកីឡាករវ័យ ២៣ឆ្នាំ Lukaku បែរជាថ្លែងថាគាត់មិនចង់បន្តកុងត្រាថ្មីឡើយ ខណៈកុងត្រាចាស់នៅសល់រយៈពេល២ឆ្នាំទៀត ។
Lukaku បានបញ្ជាក់ពីមូលហេតុដែលគាត់ចង់ចាកចេញពី Everton នោះគឺគាត់ ចង់លេងនៅក្នុងកម្មវិធី Champions League ។
Chelsea គឺក្លិបដែលគាត់អាច វិលត្រឡប់ទៅសារជាថ្មីម្តងទៀតចំណែក បិសាចក្រហម Manchester United ក៏ចង់ បានគាត់ផងដែរ។ ក្លិបធំ Juventus និង Paris Saint-Germain ក៏បានបង្ហាញពី ចំណាប់អារម្មណ៏ដូចគ្នាថាចង់បាន Lukaku ទៅរួមក្រុមរបស់ពួកគេ ។
គួរបញ្ជាក់ថា ក្នុងរដូវកាលនេះ Lukakuកំពុងតែឈរកំពូលគេក្នុងចំណោមកីឡាករដែលស៊ុតបាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ស្មើនឹង ខ្សែប្រយុទ្ធ Harry Kane របស់ក្លិបមាន់ ខ្នាយមាស Tottenham ដែលរកបាន១៩ គ្រាប់ ៕












