អតីតអ្នកចាត់ការក្រុម Rangers ចូលមកកាន់តំណែងនៅក្នុងក្រុម Nottingham Forest

ចែករំលែក៖

លោក Mark Warburton អតីតអ្នកចាត់ ការទូទៅក្លិប Rangers របស់ស្កុតឡេនបានចូលមកកាន់តំណែងនៅក្នុងក្លិប Nottingham Forest របស់អង់គ្លេសវិញ ។

ក្លិប Nottingham Forest ដែលកំពុងតែត្រដាបត្រដួសនៅអង់គ្លេស Championship បានទទួលកិច្ចសន្យារយៈពេល២ឆ្នាំកន្លះពីលោក Mark Warburton ដែលបានលា ឈប់ពីក្រុម Rangers កាលពីថ្ងៃទី១០ខែ កុម្ភៈ ។

បច្ចុប្បន្នក្រុម Nottinghamកំពុងតែដឹកនាំដោយអ្នកចាត់ការបណ្តោះអាសន្នគឺលោក Gary Brazil បន្ទាប់ពីពួកគេបាន បញ្ចប់តំណែងលោក Philippe Montanierកាលពីថ្ងៃទី១៤ខែមករាកន្លងទៅ។ Nottinghamឈរលេខរៀងទី១៩នៅអង់គ្លេស Championship ហើយត្រូវប៉ះនឹងក្រុម Derbyក្នុងទឹកដីរបស់ខ្លួននៅថ្ងៃសៅរ៍ខាងមុខ ៕

...

Mark Warburton Brentford

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print