ខេត្តឧត្ដរមានជ័យ៖ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា។
មន្ត្រីកងរាជអាវុធហត្វបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឈឿន ធារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វេីស្រែ រស់ភូមិខ្នងទូល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះគឺត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងសឹករងស្រុក បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៩និង២០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
ជនសង្ស័យ កំពុងស្ថិតនៅក្រោមការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ត តាមនីតិវិធី៕ ប៉ែន នួន
...











