ជិះម៉ូតូលឿនបុករថយន្តរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុស ស្រី៣នាក់ បានរងរបួសធ្ងន់ស្រាល ខណៈជិះម៉ូតូក្នុងល្បឿនលឿនហើយជ្រុលទៅបុកនិងរថយន្តដឹកដែកអេតចាយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវឧកញ្ញា ម៉ុង ឫទ្ធី ស្ថិតក្នុងសង្កាង់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបអង្គុយក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ្វុយហ្សូ (FUSO) ពាក់ស្លាកលេខភ្នំពេញ 3B 2696 បើកបរដោយបុរសពីរនាក់តាមផ្លូវភ្នំពេញ ហាណូយ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីសេ១០០ ហៅសង់ប៉ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-8720 ជិះដោយបុរសម្នាក់ និងនារីពីរនាក់តាមផ្លូវឧកញា ម៉ុង ឫទ្ធី ស្ថិតក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ចាប់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុកចំកង់ក្រោយរថយន្តហើយខ្ទាតចូលក្រោមរថយន្តបណ្ដាលឲ្យរថយន្តកិនជនរងគ្រោះម្នាក់ និងនារីម្នាក់រងរបួសធ្ងន់ហើយនារីម្នាក់ទៀតរងរបួសស្រាល ។

ភ្លាមៗនោះរថយន្តបានបន្តបើកទៅមុខបម្រុងគេចខ្លួន តែត្រូវក្រុមអ្នករត់ម៉ូតូឌុបជួយដេញឃាត់ស្ទាក់ចាប់បានត្រង់ចំណុចស្តុបផ្សារដីហុយ ។ ហើយក៏បានប្រគល់ឲ្យទៅខាងសមត្ថកិច្ច ចរាចរណ៍ខណ្ឌសែនសុខ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនយកទៅព្យាបាលនៅគ្លីនិកឯជនទាំងអស់ហើយ ចំណែកម្ចាស់រថយន្តសមត្ថកិច្ចឃាត់ខ្លួននិងយកទាំងម៉ូតូបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

...

tong (1) tong (4) tong (5) tong (3) tong (2) tong (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print