ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីតក់ស្លុតរន្ធត់ចិត្ត និង ក្តុកក្តួលឥតឧបមា បន្ទាប់ពីទទួលដំណឹងដ៏សែនក្រៀមក្រំ ចំពោះការទទួលមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃ ៣ រោច ខែ ផល្គុន ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៨ និង ៣២នាទី នៅមន្ទីរពេទ្យទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ ។
សូមចូលរួមមរណទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព ដោយក្តីសោកសង្វេគដ៏ធំធេង ពោរពេញដោយក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត ។
ការបាត់បង់សម្តេចវិបុលបញ្ញា សុខ អាន នាពេលនេះ គឺជាការបាត់បង់មគ្គុទេសក៍ដ៏ឆ្នើម និងឧត្តុង្គឧត្តម នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច មានគុណូបការៈដ៏ធំធេង ក្នុងការរួមចំណែកកសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ។
សូមឧទ្ទិស បួងសួងដល់វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពី
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញនិងលោកជំទាវ
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ











