រថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់ប្រុសស្រី២នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ មនុស្សប្រុស ស្រី២នាក់បានបាត់បង់ជីវិតតែមួយប៉ព្រិចភ្នែកគួរឲ្យអាណោចអាធ័មបំផុត ខណៈបើកបរម៉ូតូត្រូវរថយន្តធុនធំមួយគ្រឿងមកបុកពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង១២នាទី ថ្ងៃទី១៨ ខែមីនាឆ្នាំ២០១៧ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ២៥ លេខ២៦ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បឋមបានបញ្ជាក់ថា គ្រោះថ្នាក់នេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ និងអ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុ ហើយនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ៕

...

kdal (3) kdal (1) kdal (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print