រថយន្តមួយគ្រឿងបុកម៉ូតូហុងដាសេ១២៥របួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស២នាក់ រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហាយឡែនឌ័រ បុកជាមួយហុងដា សេ ១២៥ ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ១២៣ លេខ១២៤ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ ស្រាល មានឈ្មោះ ដូង រ៉ន អាយុ ៣៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង និងអ្នករួមដំណើរ ឈ្មោះ ងួន ជា អាយុ ៤៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសង្កាត់ ជាមួយគ្នា។

រីឯអ្នកបើករថយន្តហាយឡែនឌ័រ មាន ឈ្មោះ រ័ត្ន សារុំ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិ ចំការលាវ ឃុំ ព្រៃគរគី ស្រុក ចន្រ្ទា ខេត្ត ស្វាយរៀង មិនមានរងរបួសនោះទេ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ រថយន្ដម៉ាក ខាងលើពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២M ៦៤២៥ បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចមកកើត ស្រាប់តែមានម៉ូតូ ម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១BB ៧០៥៩ ដោយបើកបរពីកើត មក លិច មិនពាក់មួកសុវត្ថិភាពបញ្ច្រាសគ្នា ក៏បុកពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរដួលបែកក្បាលហូរឈាមសន្លប់ និងកន្លែងត្រូវបានអ្នកភូមិដឹកមកកាន់មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។

ក្រោយមកសមត្ថកិច្ចបានមកដល់វាស់វែង និងអូសមធ្យោបាយម៉ូតូ និង រថយន្ដយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយ ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុ ដោយសារតែ ម៉ូតូ C១២៥ បើកបរមិនប្រកាន់ស្ដាំ ៕ យឹម សុថាន

ae-1-145 ae-2-137 ae-3-105 ae-4-81

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print