ដួង ម៉ានិចមកស្រាយរឿងគេរិះគន់រាំគ្រលែងខ្លួន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីផ្អែម កញ្ញាដួង ម៉ានិច បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង ក្រោយវីដេអូរាំគ្រលែងចង្កេះមួយត្រូវបានគេទម្លាយ ។ ក្រោយចេញក្បាច់រាំបែបសិចស៊ីនេះ នាងក៏លេចចេញការរិះគន់មួយចំនួនផងដែរ ប៉ុន្តែតារាស្រីរូបនេះលើកឡើងថា មិនមានអ្វីខុសទេ និងចាត់ទុកថា ជារឿងធម្មតា ។

បទ«រាំគ្រលែង» ក្នុងផលិតកម្មថោន ដែលជាស្នាដែនិពន្ធ និងច្រៀងដោយតារាចម្រៀងបែបយុវវ័យ លោកTO និងលោកTempo កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ។ បទនេះជាបទបែបសប្បាយៗ ជាមួយស្នាដៃនិពន្ធបទភ្លេងថ្មី ដែលត្រៀមរាំលេងនាឱកាសចូលឆ្នាំថ្មីខាងមុខនេះ។

ទន្ទឹមនឹងមានការគាំទ្របទចម្រៀងនេះ ក៏លេចចេញការរិះគន់ខ្លះៗពីអ្នកទស្សនាក្រោយពីគេបានឃើញក្បាច់រាំសិចស៊ីរបស់កញ្ញា ដួង ម៉ានិច ។ តារាស្រីល្បីឈ្មោះទាំងសិចស៊ីនិងពូកែរាំរូបនេះបានលើកឡើងថា មិនមានអ្វីហួសហេតុពេកទេនូវក្បាច់រាំបែបនេះ។

នាងថា កន្លងទៅបទ នារីសក់ខ្លី ក៏នាងធ្លាប់បង្ហាញក្បាច់រាំស្រដៀងគ្នាងនេះផងដែរ ។ នាងថា បទនេះជាបទញាក់កន្ត្រាក់អារម្មណ៍ ហើយចំណងជើងបទចម្រៀងក៏ដឹងដែរថា ត្រូវរាំនិងសម្តែងបែបម៉េច ដូចនេះនាងស្នើឲ្យអ្នករិះគន់នាងគិតជាថ្មី ។

ទោះជាយ៉ាងណា នាងមិនបានវាយប្រហារទៅកាន់អ្នករិះគន់វិញទេ ប៉ុន្តែនាងស្នើឲ្យមានការបើកចិត្តទូលាយជាងនេះ ហើយនាងគិតថា មានតែអ្វីដែលប្លែកទេទើបទទួលបានការចាប់អារម្មណ៍ ប៉ុន្តែភាពប្លែកនេះក្នុងន័យសិល្បៈដែលមានដែនកំណត់ផងដែរ ។

នាងលើកឡើងដែរថា ទន្ទឹមនឹងមានការរិះគន់មួយចំនួនតូច ប៉ុន្តែមានការគាំទ្រជាច្រើនពីទស្សនិកជន និងមានអ្នកសសើរថា នាងរាំបានល្អ។

នាងរំពឹងដែរថា ការរិះគន់ចំពោះនាងនឹងត្រូវបានបាត់ទៅវិញក្រោយការបញ្ជាក់របស់នាង៕ វឌ្ឍនា

https://youtu.be/TcrONcHa-cI

https://youtu.be/5AUt5k8Nnek

...

manich (6) manich (3) manich (8) manich (5) manich (7) manich (9) manich (4) manich (2) manich (1) manich (12) manich (11) manich (10)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print