ឡុង សំណាង លើកពានរង្វាន់ TV5 Boxing Knock Out Series ក្រោយឈ្នះ ឃីម បូរ៉ា

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតម្ចាស់ជើងឯកពាន រង្វាន់ TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាមបានធ្លាក់ទៅលើកីឡាករ ឡុង សំណាង សិស្សលោកឡុងសាល វ័ន្ត មកពីក្លិបសាលវ័ន្តកីឡាក្រោយពីវាយ ឈ្នះកីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុក្នុងវគ្គ ផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ។

ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដែលមាន រយៈពេល៣ទឹកនោះ កីឡាករ ឡុង សំណាង បានធ្វើឲ្យ ឃីម បូរ៉ា ឈឺចិត្តជាខ្លាំង ព្រោះ ពិន្ទុរបស់គេចាញ់ដោយមិនឯកច្ឆន្ទគឺចៅក្រម៥រូបមាន៣រូបបានផ្តល់ពិន្ទុឲ្យ ឡុង សំណាង ឈ្នះ រីឯ២រូបទៀតបានផ្តល់ពិន្ទុ ឲ្យឃីម បូរ៉ាឈ្នះ ពោលគឺ ៣ទល់២ សម្រាប់ លទ្ធផលផ្លូវការ ។

ចំពោះឡុង សំណាង ការប្រកួតជម្រុះ៤ដំណាក់កាលរបស់គេកន្លងមកគឺបានវាយឈ្នះទាំង៤ប្រកួតគឺលើកទី១គេឈ្នះ ចៅ រស់ មកពីក្លិបសុភានូមានជ័យដោយពិន្ទុលើកទី២ឈ្នះហេង ពន្លឺ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុដែរ លើកទី៣ឈ្នះ ម៉ន វ៉ាន្នី ក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ និងលើកទី៤ដែលជាការប្រកួតពាក់ កណ្តាលផ្តាច់ព្រ័ត្រនោះ ឡុង សំណាង បានវាយឈ្នះលាស់ យីន មកពីក្លិបសម្រែក រាជសីហ៍ដោយពិន្ទុ ។

ដូច្នេះម្ចាស់ជ័យលាភីជើងឯកពានរង្វាន់TV5 Boxing Knock Out Series ទម្ងន់ ៦០គីឡូក្រាមបានទៅលើ ឡុង សំណាង ក្នុងនោះមានប្រាក់រង្វាន់ចំនួន៤.០០០ ដុល្លារអាមេរិក ។ រីឯ ឃីម បូរ៉ា ជាប់ ចំណាត់ថ្នាក់លេខ២ទទួលបានពានមួយ និងប្រាក់រង្វាន់អមចំនួន២.០០០ដុល្លារ ។ កីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ ស្វាយប៉ាកទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយវាយ ឈ្នះ កីឡាករលាស់ យីន មកពីក្លិបសម្រែករាជសីហ៍ដោយពិន្ទុទទួលបានពានមួយនិងប្រាក់រង្វាន់ចំនួន៧៥០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ កីឡាករ លាស់ យីន ទទួលបានពានមួយនិងប្រាក់រង្វាន់ ៥០០ដុល្លារ ៕ សារីម

...

sarim (3) sarim (2) sarim (4) sarim (5) sarim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print