ចាប់ខ្លួនមន្ត្រីនគរបាលដែលបាញ់គំរាមប្រពន្ធនៅក្នុងបុរីសម្បត្តិមានហេង

ចែករំលែក៖

ភ្នំពេញ ៖  ក្រោយពីសម្ងំលាក់ខ្លួនអស់រយៈពេលជាង១០ម៉ោង ក្នុង ចេតនាគេចចេញពីការទទួលខុសត្រូវចំពោះទង្វើដែលបានប្រព្រឹត្តធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចនោះ ជនសង្ស័យជាមន្ត្រីនគរបាលដែលបានបាញ់រះ ចំនួន ៥គ្រាប់
ព្រោះតែខឹងសម្បានឹងប្រពន្ធ រឿងផឹកស៊ីផ្ទះអ្នកជិតខាង ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានហើយ នាវេលា រសៀលថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៧នេះ ។

ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីមានការបញ្ជារដោយផ្ទាល់ពី នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដាក់កំហិតអោយនគរបាលក្រោមឱវាទព ត្រូវតាមចាប់ខ្លួនជនបង្កធ្វើអោយសង្គមកើតអសន្តិសុខ មកផ្តន្ទាទោសអោយបាន ។

សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ស្វាយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាល នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ មានទីលំនៅ ផ្ទះលេខ ២៦៤ ស្ថិតក្នុងបុរីសម្បត្តិមានហេង ក្នុងក្រុមទី១ ភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ រូបគេត្រូវបានកម្លាំង នគរបាលខណ្ឌច្បារអំពៅ ទៅនាំខ្លួនពីអង្គភាពនាយកដ្ឋានស្ថិតិ បញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌ ខណៈសំងំ លាក់ខ្លួននៅទីនោះ ។

អធិការរងនគរបាលខណ្ឌច្បារអំពៅ លោកម៉ៅ សឿត អោយដឹងថា ការចាប់ខ្លួនជនសង្ស័យ គឺធ្វើឡើងដោយ មានការសហការយ៉ាងល្អពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញ ពិសេសអង្គភាពរបស់សមីជនសង្ស័យ ផ្ទាល់តែម្តង ។
សូមបញ្ជាក់ថា មន្ត្រីនគរបាលជាតិដែលត្រូវចាប់ខ្លួននៅពេលនេះគឺផ្តើមចេញពីការផឹកស៉ីស្រវឹងហើយមាន ទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ដោយទប់កំហឹងមិនបានក៍ស្ទុះទៅទាញកាំភ្លើងAKមកបាញ់ប្រហាមេឃតែម្តងដើម្បីរំសាយកំហឹង កាលពីវេលាម៉ោង៥,៤០នាទីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំនុចមុខផ្ទះលេខ២៦៤ ក្នុងបុរីសម្បត្តិមានហេង ក្រុមទី១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនបង្កការផ្ទុះអាវុធដោយសារស្រវឹងស្រានេះ មានឈ្មោះស្វាយ ពិសិដ្ឋ ភេទ ប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាលជាតិបំរើការនៅ នា យកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្មក្រសួងមហាផ្ទៃ ។

តាមប្រភពពត៍ពីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានអោយដឹងថា មុនពេលកើតហេតុមន្ត្រីនគរបាលចិត្តភ្លើងរូបនេះបានផឹកស៉ីជាមួយមិត្តភក្តិ២នាក់ទៀតនៅក្នុងផ្ទះរបស់ ។ ពេលផឹកអស់ស្រាបៀជាង១កេសម្នាក់ស្រវឹងបើកភ្នែកស្ទើមិនរួច ហើយបែកគំនិតចេញទៅផឹកនៅកន្លែងមួយផ្សេង ។ លុះដល់ពេលល្ងាចជនបង្កបានបើករថយន្តរបស់ខ្លួនម៉ាកហាយឡិនឌ័រ ត្រឡប់មកផ្ទះវិញ ។ ពេលមកដល់អត់ឃើញប្រពន្ធនៅផ្ទះទេគឺនាងទៅចូលរួមកម្មវិធីជាមួយផ្ទះអ្នកជិតខាង ចំណែកស្ត្រីជាប្រពន្ធពេលឃើញប្តីត្រឡប់មកផ្ទះវិញក៍មកបបួលទៅផឹកស៉ីនិងច្រៀងខារ៉ានៅផ្ទះអ្នកជិតខាង ស្រាប់តែមិនដឹងជាខឹងរឿងអ្វីនោះទេបុរសជាប្តីបានប្រើពាក្យសំដីធ្ងន់ៗនិងអសុរស ។ ដោយទ្រាំនិងពាក្យសំដីរបស់ប្តីមិនបានស្ត្រីជាប្រពន្ធបានតបតទៅវិញ ធ្វើអោយបុរសជាប្តីទប់កំហឹងមិនបានក៍ស្ទុះទៅបើទ្វារថយន្តហាយឡិនឌ័រ ទាញកាំភ្លើងអាការ បាញ់ឡើងលើអស់ជាច្រើនគ្រាប់ ។ គ្រានតែលឺសម្លេងផ្ទុះអាវុធដូចបង្ក្រាប់បទល្មើសឧក្រិដ្ឋភ្លាម កូនចៅប្រជាពលរដ្ឋរស់នៅក្នុងបុរីសម្បត្តិមានហេង ដែលកំពុងលេងសប្តាហ៍បានរត់ប្រសាចសំដៅទៅផ្ទះរបស់ខ្លួន ។

ប្រភពបានបន្តថា ករណីបាញ់បរហាទៅលើអាកាសនេះមិនមានបង្កគ្រោះថ្នាក់ដលប្រជាពលរដ្ឋនោះឡើយ ។ បើតាមការចុះទៅពិនិត្យនៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញសំបកកាទូស្សជាប្រភេទគ្រាប់កាំភ្លើងAKចំនួន៥គ្រាប់ ចំណែកជនបង្កការផ្ទុះអាវុធបានបើករថយន្តគេចខ្លួនបាត់ហើយ ។

បច្ចុប្បន្នជនបង្កអសន្តិសុខក្នុងបុរី បានត្រូវសមត្ថកិច្ចកំពុងបន្តការសាកសួរនាំបន្ថែម នៅអធិការដ្ឋាននករបាល ខណ្ឌច្បារអំពៅ និងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលខាងមុខ ៕សណ្តោស

...

247f0570-7a9d-4922-9bb8-84015743bf27 a9a4cf3a-24d3-455a-bdf2-590c7e05798d a111 (1) a111 (2) a111 (3) a111 (4) a111 (6) a111 (7) b1dcf289-3ffd-4b86-927c-b10ca8a70901 0a0eb472-773d-4a02-9674-f967f6961f01 50ded559-c999-4d6e-8450-8da8500bfbce

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print