ជនអគតិបើករថយន្តមកពាំងពីមុខរថយន្តកំពុងដង្ហែសពទៅបញ្ចុះ «សង្ស័យរឿងគំនុំមុខរបរ»

ចែករំលែក៖

ខេត្តកណ្តាល ៖ មានហេតុការណ៍បុរស ម្នាក់បើករថយន្តមកដាក់ពាំងពីមុខរថយន្តកំពុងដង្ហែសពទៅកាន់ទីបញ្ចុះសពបង្កឲ្យមានការប៉ះ ទង្កិចគ្នាមួយប្រាវទើបភាគីដង្ហែសពអាចបន្តដំណើរទៅកាន់កន្លែងបញ្ចុះ សពបាន ។  ករណីនេះបានកើតឡើងកាលពីរសៀុល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិ-ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

អ្នកចូលរួមដង្ហែសពបានលើក ឡើងថា ករណីដែលជនអគតិបើករថយន្តមកដាក់ពាំងពីមុខរថយន្តដង្ហែសពទៅបញ្ចុះនេះគេពិតជាសាហាវខ្លាំងណាស់ដែលរឿងបែបនេះមិនធ្លាប់កើតមាននៅស្រុកខ្មែរពីមុន មកទេ។ អ្នកចូលរួមដង្ហែសពបានបន្តថា ជនដែលបានបើករថយន្តមកដាក់ពីមុខរថយន្តដង្ហែសពទៅកាន់កន្លែងបញ្ចុះសពនោះត្រូវបានគេស្គាល់ឈ្មោះ ទិន ស្រេង ជាកូនប្រសា(ចិនហ៊ត) ជាអាជីវករលក់ ដូរនៅផ្សារកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពនៅកន្លែងប៉ះទង្គិចគ្នានោះមិនបានប្រាប់ឲ្យដឹងពីអត្តសញ្ញាណភាគីដង្ហែសពទៅបញ្ចុះនោះទេ តែអ្នកចូលរួមដង្ហែសពបានបង្ហើបឲ្យដឹងថា ការណ៍ដែលឈ្មោះ ស្រេងយករថយន្តមកឈប់កណ្តាលផ្លូវ ពាំងរថយន្តដង្ហែសពនេះគឺដោយសារតែរឿងគំនុំក្នុងមុខរបរលក់សាច់ជ្រូកនៅផ្សារកោះធំ។ ប្រការដែលពួកគាត់សន្និដ្ឋានបែប នេះ ព្រោះភាគីជនរងគ្រោះក៏មានមុខរបរលក់ដូរនៅផ្សារកោះធំជាមួយនឹងឈ្មោះ ស្រេងកូនប្រសាចិនហ៊តនេះដែរ។ ក៏ប៉ុន្តែ បើតាមប្រភពពីភាគីបង្កយករថយន្តមកពាំង មុខរថយន្តដឹកសពឲ្យដឹងថា ការណ៍ដែល ឈ្មោះទិន ស្រេង យករថយន្តរបស់ខ្លួន ទៅពាំងពីមុខ រថយន្តដង្ហែសពព្រោះតែ ឈ្មោះទិន ស្រេង នេះអះអាងថា រថយន្ត ដង្ហែសពបានដឹកសពឆ្លងកាត់លើដីកម្ម សិទ្ធិរបស់ខ្លួន ។

បើតាមអាជ្ញាធរមានសមត្ថកិច្ចស្រុកកោះធំឲ្យដឹងថា ករណីប៉ះទង្គិចគ្នាខាងលើនេះបានសម្របសម្រួលរវាងភាគីទាំងសងខាងបញ្ចប់អស់ហើយដោយពុំមានការ ប្តឹងផ្តល់គ្នានោះទេ ។

ជុំវិញករណីខាងលើនេះលោក អេង មោគ្ខ អភិបាលស្រុកកោះធំបានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទនៅរសៀល ថ្ងៃទី២០ ខែមីនាថា ផ្លូវទៅកាន់ទីបញ្ចុះ សពនោះជាផ្លូវរទេះតាំងពីបរមបុរាណមកម្លេ៉ះ នេះបើតាមដឹងតែលោកមិនទាន់ ច្បាស់ផ្លូវនេះជាផ្លូវសាធារណៈ ឬយ៉ាងណា នោះទេ ហើយរឿងវិវាទខាងលើប្រសិនបើភាគីដង្ហែសពដាក់ពាក្យបណ្តឹងមកអាជ្ញាធរស្រុកៗនឹងចុះពិនិត្យករណីនេះ។ ចំពោះ ភាគីដែលអះអាងថាផ្លូវដែលប្រជាពលរដ្ឋដង្ហែសពទៅបញ្ចុះថាជាកម្មសិទ្ធិរបស់ខ្លួននោះក៏មិនអាចធ្វើរបងបិទបានជាដាច់ ខាត ល្គឹកណាអាជ្ញាធរមិនទាន់បានចុះទៅពិនិត្យ មើលផ្លូវបុរាណមួយនេះ ។

ប្រជាពលរដ្ឋរស់នៅស្រុកកោះធំបាន អះអាងថា ផ្លូវដែលគេដង្ហែសពយកទៅ បញ្ចុះនោះជាផ្លូវរទេះមានតាំងពីដូនតាមុនដូនតាឈ្មោះទិន ស្រេងនេះកើតឯណោះ។ ទង្វើដែលឈ្មោះទិន ស្រេង យករថយន្ត មកចតពាំងពីមុខរថយន្តដង្ហែសពនេះគឺជា សកម្មភាពអគតិខ្លាំងណាស់។

ពាក់ព័ន្ធនឹងករណីនេះនគរវត្តមិនអាច រកការពន្យល់ពីឈ្មោះទិន ស្រេង កូន ប្រសាចិនហ៊តបានទេ ព្រោះគ្មានលេខ ទូរស័ព្ទ ។
ប្រជាពលរដ្ឋនៅស្រុកកោះធំបានលើក ឡើងថា ប្រសិនបើឈ្មោះទិន ស្រេង ហ៊ានធ្វើរបងបិទផ្លូវទៅកាន់កន្លែងបញ្ចុះ សពពួកគាត់នឹងតវ៉ាឲ្យអាជ្ញាធររារាំងមិន អនុញ្ញាតឲ្យធ្វើរបងជាដាច់ខាត ៕ លី ហ៊ាង

nkd-2 nkd-3 nkd-4

...

nkd-1 (1) nkd-1 (1) nkd-1 (2) nkd-1 (3) nkd-1 (4) nkd-1 (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print