មានជម្លោះបន្តិចបន្តួចអ្នកលក់ផ្លែឈើចាក់អ្នកចាប់ម៉ូយដាក់រថយន្តតាក់ស៊ី១កន្រ្តៃរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាអ្នកចាប់ម៉ូយតាក់សីុម្នាក់បានរងរបួសធ្ងន់ធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីត្រូវបុរសអ្នកលក់ផ្លែឈើម្នាក់ បានយកកន្ត្រៃចាក់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយមកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ។

ជនបង្កមានឈ្មោះ ទី សុវណ្ណ ហៅ ហុិន សុវណ្ណ អាយុ៤៥ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះជួលក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិព្រៃឃ្លោក ឃុំស្វាយ តាយារ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ដោយឡែកបុរសរងគ្រោះឈ្មោះ សុះ វណ្ណៈ ហៅ ពេជ្រ អាយុ២៣ ឆ្នាំមុខរបរហៅម៉ូយដាក់រថយន្តឈ្នួល រងរបួសចំបោះដៃផុត១កន្រ្តៃ ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅក្នុងភូមិឧត្តមសូរិយា ឃុំស្រង៉ែ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញជនដៃដល់និងជនរងគ្រោះ ជិះម៉ូតូម្នាក់១គ្រឿង ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវជាតិលេខ៣ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនដឹងថាមានរឿងអ្វីកើតឡើងនោះឡើយ ស្រាប់តែឃើញបុរសអ្នកលក់ផ្លែមាននោះ ទាញកន្រ្តៃចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធកងន់តែម្ដង។ ក្រោយពីបង្កហេតុជនដៃដល់បម្រុងជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងន្រជាការពារភូមិនិងប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាដេញតាមចាប់បានភ្លាមៗនិងបាននាំ ទៅ ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីសាកសួរនិងកសាងសំណុំរឿង។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បាននិយាយថា ខ្លួនខឹងជនរងគ្រោះជេរនិងរកវាយ ខណៈពេលដែលខ្លួនជិះម៉ូតូប៉ះបន្តិចប៉ុណ្ណោះ ហើយដោយសារតែខ្លាចជនរងគ្រោះវាយទើបខ្លួនចាក់មុនជាការការពារខ្លួនតែប៉ុណ្ណោះ៕ សុខាសែនជ័យ

...

image2 (1) image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print