តុលាការកំពូល ជំនុំជម្រះរឿងក្តីលោក នី ចរិយា នៅថ្ងៃទី២៤មីនា

ចែករំលែក៖

ភ្នំពេញ ៖ តុលាការកំពូល នាព្រឹកថ្ងៃទី២៤ ខែមីនា ខាងមុខនេះ នឹងបើកសវនាការរឿងក្ដីលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប ។

លោក សំ សុគង់ ជាមេធាវីការពារក្ដីលោក នី ចរិយា ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២១ ខែមីនា ថា តុលាការកំពូល នឹងជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់លោក នី ចរិយា នាព្រឹកថ្ងៃទី២៤ ខែមីនា ខាងមុខនេះ ។

ឯកសារពីតុលាការកំពូល បង្ហាញថា លោក នី ចរិយា ជាប់ចោទពីបទ “សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ តាមមាត្រា២៩និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ។

គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕ ដោយ ៖ ចេស្តា

51f0ade6-93ce-4b1d-bc4e-db314d15979c

...

8c48757c-72f3-4c08-87f4-9194779a67b6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print