រថយន្តម៉ាកវីហ្គោ កៀរម៉ូតូម៉ាកវ៉េវបណ្ដាលឲ្យដួលបោកក្បាលសន្លប់ស្តូក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់បានដួលម៉ូតូបោកក្បាលផ្ទប់ទៅនឹងថ្នល់កៅស៊ូ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីរសៀល ម្សឹលមុិញ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក វីហ្គោ បើកកៀរ ម៉ូតូម៉ាក វ៉េវ ខណៈកំពុងធ្វើដំណើរបញ្ចាស់ទិសគ្នា។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១០១ ត្រង់ចំណុចគល់ស្ពាន់ថ្មសម្រេចតេជោស្ទឹងពោធិ៍សាត់ ត្រើយខាងលិច ស្ថិតក្នុងភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា បុរសជនរងរបួសដោយគ្រោះថ្នាក់ចរាចរណខាងលើឈ្មោះ ស៊ុន សាល អាយុ ៧៦ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរោងម៉ាសុីន ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះបានធ្វើដំណើរម្នាក់ឯងដោយម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A 2622 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៍បានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តែម្ដង ដោយរថយន្តមួយគ្រឿងម៉ាក វីហ្គោ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិសាត់ 2A 1966 អ្នកបើកបរគេចខ្លួនធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក៍បានកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលបោកក្បាលផ្ទប់ទៅនឹងថ្នល់របួសធ្ងន់តែម្ដង។

ប្រភពដដែលខាងលើបន្តទៀតថា ជនរងរបួសត្រូវបានគេជួយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្តុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្តកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរងចាំធ្វើការវាលវែង និងដោះស្រាយគ្នាតាមផ្លូវច្បាប់៕  បឹុម ពិន

...

b9eb7c70-a3a1-4cc6-b038-ae7da8522c67 c9bace68-71ad-42df-90a3-fab6c8ed7fa0 f0ea38ed-fe1d-4959-943f-90b48e4cbcd2 1f2ab667-6da5-4115-9b93-338b9bd52f92

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print