ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់ស្លាប់ក្នុងខ្ទបប្រក់ស្លឹកយ៉ាងអណោចអធ័ម ដោយសាប្តីចិត្តសាហាវ មិនប្រណី ព្រោះតែភ្លើងប្រចណ្ឌទុកឲ្យកូនប្រាំអ្នកកំព្រាគ្មានទីពឹង ។ ហេតុការកើតឡើងវេលាម៉ោង២៣និង១៥នាទី យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវាលពោធិ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជុំវិញរឿងនេះលោកអីវ លឿ អធិការរងស្រុកទទួលបន្ទុកព្រហ្មទណ្ឌកំរិតធ្ងុន់ស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថា ករណីឃាតកម្មនេះបណ្តាលមកពីរភ្លើងប្រចណ្ឌ ។ តាមការឆ្លើយសារភាពរបស់ជនសង្ស័យឈ្មោះស៊ុត រ៉េតអាយុ44ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ មានកូន៥នាក់ រស់ក្នុងបន្ទុក បានឆ្លើយសារភាពថា ខ្លួនសម្លាប់ប្រពន្ធខ្លួនហើយនឹងសម្លាប់ខ្លួនបន្តទៀត តែចៃដន្យត្រូវប្អូនថ្លៃមកទាន់ចាប់កាំបិតជាប់យកចេញ ព្រោះតែខឹងនឹងញាតិចោទថា គ្រួសារគាត់ចេះអំពើអាបធ្មប់ ហើយខ្លាចគេមកស្រលាញ់ប្រពន្ធខ្លួនផងនោះទើបបានសម្លាប់តែម្តងទៅ។
លោកបន្តទៀតថា ស្ត្រីជនរងគ្រោះនោះឈ្មោះរឿន ឡី អាយុ39ឆ្នាំ ជនជាតិខ្មែរ ត្រូវប្តីចាក់នឹងកាំបិតចុងស្រួចចំដើមដោះស្លាប់នៅនឹងកន្លែងតែម្តង ។ ភ្លាមៗនោះត្រូវបានកម្លាំងនគបាលប៉ុស្តិឃុំអន្លុងភេ សហការជាមួយកម្លាំងអធិការស្រុកចុះដល់កន្លែងកើតហេតុនឹងឃាត់ខ្លួនជនសង្ស័យ បញ្ចូនមកអធិការដ្ឋាននគបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ចូនទៅស្នងការរដ្ឋាននគបាលខេត្ត។
ជនសង្ស័យត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលម៉ោង២ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ដើម្បីសាកសួរបន្តទៅតាមនិតិវិធី៕
ដោយ ៖ មាស សុផាត