នាយឧត្ដមសេនីយ៍គន់ គីម ៖ សិស្សណាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមាននិទ្ទេសAទទួលបានម៉ូតូ១គ្រឿង

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ ថ្លែងទៅកាន់ សិស្សានុសិស្សជាច្រើនរយនាក់នៅក្នុង ឧត្ដរមានជ័យនាយឧត្ដមសេនីយ៍គន់ គីម សមាជិកគណៈអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ដឧត្ដរមានជ័យបានសន្យាថា ប្រសិនបើសិស្សទាំងឡាយណាដែល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខជាប់និទ្ទេសAលោកនឹង ប្រគល់ម៉ូតូមួយគ្រឿងឱ្យសិស្សានុសិស្សទាំងនោះទោះជាប់ប៉ុន្មាននាក់ក៏ដោយ ។

79

ពិធីសំណេះសំណាលជាមួយសិស្សា នុសិស្សដែលត្រៀមប្រឡងយកសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនេះបាន ប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៥ នៅក្នុងមន្ទីរបក្សប្រជា ជនកម្ពុជា ស្ថិតក្នុងភូមិ-ឃុំត្រញំងកែវ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ។ មានមតិសំណេះសំណាលក្នុងឱកាស នោះនាយឧត្ដមសេនីយ៍គន់ គីម បាន ជំរុញឱ្យសិស្សានុសិស្សទាំងអស់ដែល ត្រៀមប្រឡងយកសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិនាពេលខាងមុខនេះត្រូវ តែខិតខំសិក្សារៀនសូត្ររាល់មុខវិជ្ជា ដើម្បីទទួលយកលទ្ធផលល្អ ប្រឡងជាប់ ជាស្ថាពរ ជាពិសេសអ្នកទទួលបាននិទ្ទេស A លោកនឹងប្រគល់ម៉ូតូមួយគ្រឿងដល់ អ្នកទាំងនោះ។

ដូច្នេះប្អូនៗត្រូវយកចិត្ដ ទុកដាក់រៀនសូត្រឱ្យបានពូកែដើម្បីឱ្យ ក្លាយខ្លួនទៅជាត្រញំងស្នងឫស្សីនិងជា សរសរទ្រូងប្រទេសជាតិនិងជាកិច្ចតប ស្នងដល់រាជរដ្ឋាភិបាលផងដែរ ខណៈដែល កំពុងមានកំណែទម្រង់លើវិស័យអប់រំឱ្យ កាន់តែមានគុណភាពនិងប្រសើរជាងមុន។

បន្ទាប់ពីមានពិធីសំណេះសំណាលរួច តំណាងសិស្សានុសិស្សដែលត្រៀមប្រឡង យកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្ដេជ្ញាចិត្ដថានឹងខិតខំរៀនសូត្រដើម្បី ប្រឡងយកសញ្ញាបត្រមាននិទ្ទេសល្អ តាមសំណូមពររបស់លោកឧត្ដមសេនីយ៍ គន់ គីម មិនខាន ។

បន្ទាប់មកនាយឧត្ដមសេនីយ៍បាន ឧបត្ថម្ភដល់បេក្ខជន-នារី១៩៩នាក់ និង លោកគ្រូ អ្នកគ្រូ១៨នាក់នូវទឹកប្រាក់ ចំនួន១០ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ ៕

143

83

93

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print