FBI បញ្ជាក់ថា រុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិកជួយលោកត្រាំទទួលជ័យជម្នះ

ចែករំលែក៖

ប្រធាន FBI លោកJames Comey កាលពីថ្ងៃ ទី២០ខែមីនា បានបញ្ជាក់ថា FBI កំពុងស្រាវជ្រាវពីទំនាក់ទំនងរវាង លោកដូណាល់ត្រាំនឹងរុស្ស៊ី ក្នុងពេលដែល ទីក្រុងមូស្គូបានព្យាយាម ស្វែងរកឥទ្ធិពលទៅលើការបោះឆ្នោតនៅអាមេរិក ។

លោក James Comey និងអគ្គនាយក សន្តិសុខជាតិ លោក Mike Rogers បាន បញ្ជាក់ថា នៅក្នុងការស្រាវជ្រាវ ស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិកកន្លងទៅអាចនឹងត្រូវអូសបន្លាយជាច្រើនខែទៀត។

មានប្រសាសន៍នៅមុខគណៈកម្មាធិ ការសភា លោក Jame Comey បានបញ្ជាក់ ថា នឹងមិនដកពាក្យ ដែលធ្លាប់បានលើក ឡើងថា ប្រធានាធិបតីរុស្ស៊ី បានជ្រៀត ជ្រែក ធ្វើឲ្យបេក្ខភាពលោកស្រី ហុីល ឡារី គ្លីនតុនចាញ់ និងជួយឲ្យលោកត្រាំទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៦។លោកក៏បានបញ្ជាក់ទៀតថា FBI នឹងបើកការស្រាវជ្រាវ ពីការជ្រៀតជ្រែករបស់រុស្ស៊ីទៅលើសកម្មភាពបោះឆ្នោតនៅអាមេរិកចាប់តាំងពីខែ កក្កដា ឆ្នាំ២០១៦។

អង្គការចារកម្មអាមេរិកបានបញ្ជាក់ថា រុស្ស៊ីបានព្យាយាមជួយដល់លោកត្រាំ តាមរយៈវាយប្រហារដោយហកឃើរ ទៅ លើបេក្ខភាព គណបក្សប្រជាធិបតេយ្យ នៅនាទីចុងក្រោយ ធ្វើឲ្យគណបក្សប្រជា ធិបតេយ្យបរាជ័យ។

លោក Comey ក៏បានប្រកាស ប្រឆាំង នឹង សេចក្តីប្រកាសរបស់ប្រធានាធិបតីត្រាំថា អតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា បាន លួចស្តាប់ លោកត្រាំ នៅមុនពេលបោះ ឆ្នោតកាលពីឆ្នាំ២០១៦។ លោក Comey បញ្ជាក់ថា« អំពីព័ត៌មាន របស់ប្រធានាធិបតីដែលចោទប្រកាន់រដ្ឋាភិបាលថ្មី លួច ស្តាប់នោះ ខ្ញុំគ្មានព័ត៌មានណាមួយដែលអាចគាំទ្រទៅលើការប្រកាសទាំងនោះ ឡើយ»។

មន្ត្រីសំខាន់របស់អាមេរិកពីររូប បាន ថ្លែងនៅក្នុងគណៈកម្មាធិការចារកម្មសភាអាមេរិក កាលពីថ្ងៃទី២០ ខែមីនា ដោយ មន្ត្រីទាំងពីរូបបានថ្លែងរយៈពេល៥ម៉ោងពី បញ្ហាខាងលើ។ នេះជាលើកទីមួយហើយ ដែលលោក James Comey អគ្គនាយក FBI និងលោក Mike Rogers អគ្គនាយក ទីភ្នាក់ងារសន្តិសុខជាតិNSAត្រូវចូលទៅ ឆ្លើយបំភ្លឺ នៅចំពោះមុខគណៈកម្មការស៊ើប ការសម្ងាត់ នៃសភាតំណាង ស្តីពីសំណុំ រឿងពាក់ព័ន្ធនឹងរុស្ស៊ី។ សវនាកាសួរដេញ ដោល នឹងត្រូវធ្វើជាសាធារណៈ ដែលនេះគឺជាការទាមទាររបស់សមាជិកសភាជាច្រើនអ្នក ដើម្បីជម្រះរាល់មន្ទិលសង្ស័យ។

តែយ៉ាងណាគេជឿថា លោកនាយក FBI និង NSA អាចប្រហែលជាមិនអាច និយាយអ្វីបានច្រើនទេ ដោយសារតែផ្នែក ខ្លះនៃសំណុំរឿងនេះ ត្រូវចាត់ទុកជាកិច្ចការ សម្ងាត់របស់រដ្ឋ។ យ៉ាងណាមិញ សមាជិក សភាតំណាង មិនថាមកពីគណបក្សប្រជា ធិបតេយ្យ ឬសាធារណរដ្ឋទេ បានរិះគន់ ស្ថាប័នទាំងពីរនេះ ថាមិនបានផ្តល់ព័ត៌មាន ឬក៏ទិន្នន័យឲ្យបានច្បាស់សោះ ទាក់ទិន នឹងចារកិច្ចរុស្ស៊ី។

ដោយឡែក ចំពោះការចោទប្រកាន់ របស់លោកដូណាល់ ត្រាំ ដែលថាលោក អូបាម៉ា បានបញ្ជាឲ្យគេលបស្តាប់ទូរស័ព្ទគាត់ កាលពីអំឡុងពេលឃោសនា បោះ ឆ្នោតនោះ មានសមាជិកសភាជាច្រើន ដែលអ្នកខ្លះមកពីគណបក្សសាធារណរដ្ឋ យល់ឃើញថា វាជាការចោទប្រកាន់ ដោយគ្មានភស្តុតាង និងដោយប្រឌិតទាំង ស្រុង។ តាមរយៈ សវនាកាសួរដេញដោល នៅថ្ងៃនេះនិងលើកទីពីរ នៅថ្ងៃ២៨ ខែ មីនាខាងមុខនេះ គេសង្ឃឹមថា ការពិត ប្រាកដជាលាតត្រដាង ហើយលោកដូ ណាល់ ត្រាំ ត្រូវតែសុំទោសលោកអូបាម៉ា ជាសាធារណៈចំពោះពាក្យចោទប្រកាន់ បំផ្លើសការពិតរបស់ខ្លួន៕

static2.politico.com trump-putin-phone-732356_SJUC

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print