ជនជាតិសាំងហ្គាពួរម្នាក់គាំងបេះដូងស្លាប់ ក្នុងហាងបារាំង​ យីហោ INTIXICA BAR ក្រោយបញ្ចូនទៅមន្ទីរពេទ្យសង់ត្រាល់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិសាំងហ្គាពួរ កំពុងលេងបុកប៊ីយ៉ែជាមួយស្រីស្នេហ៍ នៅក្នុងហាងបារាំងយីហោ INTIXICA BAR ស្រាប់តែគាំងបេះដូងស្លាប់មួយរំពេច ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ សង់ត្រាល់ ប៉ុន្តែដោយអកុសលក៏បានដាច់ខ្យល់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានផងដែរ ។

ករណីជនបរទេសគាំងបេះដូងស្លាប់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះSAHFIEE BIN MOHD RASHID ភេទប្រុស កើតនៅឆ្នាំ១៩៧១ ជនជាតិសាំងហ្គាពួរកាន់ខិតលេខE3641495J ស្នាក់នៅសណ្ឋានគារRIVER HOUSE ផ្លូវលេខ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ (ជំងឺលើសឈាមនិងទឹកនោមផ្អែម )។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានទៅលេងបុកប៊ីយ៉ែជាមួយស្រីស្នេហ៍ នៅក្នុងហាងបារាំងយីហោ INTIXICA BAR ស្រាប់តែគាំងបេះដូងស្លាប់មួយរំពេច ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ សង់ត្រាល់ ប៉ុន្តែដោយអកុសលក៏បានដាច់ខ្យល់ស្លាប់តែម្តង ។

ដោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញនិងសមត្ថកិច្ចជំនាញបានបញ្ជាក់ថាបុរសរងគ្រោះពិតជាស្លាប់គាំងបេះដូងស្លាប់ ពិតប្រាកដមែនព្រោះមានជម្ងឺប្រចាំកាយទឹកនោះផ្អែមនិងលើស ឈាម។

បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់វត្តស្ទឹងមានជ័យដើម្បីរង់ចាំក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា

...

a12 a13 a14 a16 fdc09abe-0539-42b7-81af-b5bc3788eb54

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print