មន្ត្រីសមត្ថកិច្ចអុីរ៉ាក់បានបញ្ជាក់ថា យ៉ាងហោចណាស់ក៏មានមនុស្ស ២៣នាក់ ស្លាប់ និង៤៥នាក់ រងរបួសនៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត កាលពីថ្ងៃទី២០ខែមីនា ស្ថិតនៅកណ្តាលផ្សារភាគ ខាងត្បូងទីក្រុងបាដាដ។
ហេតុការណ៍វាយប្រហារខាងលើកើត ឡើងនៅវេលាម៉ោង ៧នាទីយប់ ម៉ោងក្នុង តំបន់ ថ្ងៃទី២០ខែមីនា នៅតំបន់មជ្ឈ មណ្ឌលពាណិជ្ជកម្ម Amil ដែលមាន មនុស្សកុះករ ភាគច្រើនជាក្រុមជនជាតិនិកាយស៊ីអីតរស់នៅ។ ការវាយប្រហារ កើតឡើង នៅពេលដែលរថយន្ត ផ្ទុកគ្រាប់ បែកបានផ្ទុះនៅមុខផ្សារ បណ្តាលឲ្យខូច ខាងអគារ នឹងរថយន្តជាច្រើនគ្រឿងនៅ ទីនោះ។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា មានអ្នកស្លាប់កើនឡើងដោយសារតែមានអ្នករងរបួសជាច្រើនស្ថិតក្នុងសភាពធ្ងន់ ធ្ងរ។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខ ទទួលស្គាល់ការវាយប្រហារនៅឡើយទែ។ប៉ុន្តែក្រុម អ៊ិស្លាម IS តែងតែបើកការវាយប្រហារបែបនេះនៅ តំបន់ប្រជុំជន ដូចជានៅទីផ្សារ ហាងកាហ្វេ ព្រះវិហារ នាពេលកន្លងមក។ ក្រុម សន្តិសុខ មន្ទិលសង្ស័យទៅលើក្រុម IS ចំពោះហេតុដែលបានកើតឡើង។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរមន្ត្រី ១រូបនៅ ក្នុងក្រសួងមហាផ្ទៃ អុីរ៉ាក់បានឲ្យដឹងថា IS បានចាប់ខ្លួន មន្ត្រីជាន់ខ្ពស់១រូប និងប៉ូលិស ៨នាក់នៅតំបន់ភាគខាងលិចទីក្រុងម៉ូ សាល ក្រោយការវាយប្រហារកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧។ មកទល់ពេលនេះគេមិនទាន់ដឹងពីជោគវាសនារបស់មន្ត្រីទាំងនោះនៅឡើយដែរ។
ហេតុការណ៍ខាងលើកើតឡើង ក្នុងពេលដែលកម្លាំងទាហាន អុីរ៉ាក់ ដែលមានកងទ័ពអាមេរិកជួយវាយប្រហារដណ្តើមគ្រប់គ្រង ៤តំបន់នៅក្នុងក្រុមមូសាល ពីដៃ IS និងសម្លាប់ ខ្មាន់កាំភ្លើងក្រុមភេរវកម្ម ១៤នាក់ផងដែរ។ ក្រៅពីនេះទាហានអុីរ៉ាក់ បាន បំផ្លាញ អាវុធធុនធ្ងន់របស់ក្រុមភេរវកម្ម និងបំផ្លាញរូងក្រោមដី ២កន្លែងទៀត ផង៕
ប្រែសម្រួល៖ ម៉ែវ សាធី