អាវុធហត្ថខេត្តត្បូងឃ្មុំអនុវត្តតាមដីកាចាប់ខ្លួនស្រ្តីសង្ស័យម្នាក់ពីបទសំលាប់ក្មេង២នាក់ដោយច្រានទំលាក់ទឹកអណ្តូងកាលឆ្នាំ២០១២

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ស្រ្តីសង្ស័យម្នាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ធ្វើការចាប់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះជនសង្ស័យ ក្នុងភូមិម្រាមទាក ឃុំជីរោរ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក ថាន់ ឡេង ចៅក្រមសើុបសួរ នៃសាលាដំបូងខេត្តកំពង់ចាម លេខ៤៦១ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ។

មន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថា ស្ត្រីសង្ស័យខាងលើមានឈ្មោះ ដា មុំ អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ស្រ្តីសង្ស័យជាប់ចោទក្នុងបទល្មើស មនុស្សឃាដដោយចេតនា ដែលប្រព្រឹត្តទៅកាលពី ថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១២ ក្នុងភូមិម្រាមទាក ឃុំជីរោរ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ គឺជនសង្ស័យបានច្រានក្មេងប្រុសស្រី២នាក់ទំលាក់អណ្តូងបណ្តាលអោយស្លាប់។
មន្ត្រីដដែលបានអោយដឹងថា បច្ចុប្បន្នស្រ្តីសង្ស័យត្រូវបានកំលាំងជំនាញបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print