សារព័ត៌មានBBCបានផ្សាយថា បុរសពីរនាក់ដែលត្រូវកាមេរ៉ាសុវត្ថិភាពចាប់បានហើយជាប់សង្ស័យថាជាអ្នកវាយប្រហារគ្រាប់បែក បានចេញមកបំភ្លឺចំពោះមុខប៉ូលិសថាខ្លួនជា«ហ្គាយ» អ្នកនាំភ្ញៀវទេសចរណ៍ទេ។
បុរសទាំងពីរនាក់ខាងលើបានចេញមកបំភ្លឺចំពោះមុខប៉ូលិសថៃនាថ្ងៃទី២០ខែសីហា ហើយប៉ូលិសកំពុងតែធ្វើការសាកសួរអ្នកទាំងពីរ។បុរសទាំងពីរនាក់នោះបានបញ្ចាក់ថាខ្លួនជាអ្នកនាំភ្ញៀវទេសចរណ៍ប៉ុណ្ណោះ។ តាមរូបភាពពីកាមេរ៉ាសុវត្ថិភាពដាក់នៅជិតព្រះវិហារអីរ៉ាវ៉ាន បុរសទាំងពីរខាងលើបានដើរចេញពីចំណុចផ្ទុះគ្រាប់បែកដូចគ្នា គ្រាន់តែដើរចេញមួយសន្ទុះក៏មានការផ្ទុះកើតឡើង។ នៅពេលនោះបុរសទាំងពីរនាក់ខាងលើម្នាក់ពាក់អាវយឺតពណ៌ក្រហមនិងម្នាក់ទៀតពាក់អាវយឺតព៌ណស។ អ្នកទាំងពីរអង្គុយកៅអីនៅក្បែរព្រះវិហារ ក្រោយមកក៏ក្រោកឈរឡើងចាកចេញមុនពេលជនវាយប្រហារយកគ្រាប់បែកពិតពាក់អាវលឿងទៅកាន់ទីនោះដាក់កញ្ចប់រំសេវផ្ទុះតែម្តង។
ប៉ូលិសក្រុងបាងកកបានបញ្ចាក់ថាបុរសទាំងពីរនាក់ខាងលើអាចមិនជាប់ពាក់ព័ន្ធដល់ការវាយប្រហារនោះឡើយដោយសារតែអ្នកទាំងពីរមានភាពស្លន់ស្លោរពេលរំសេវផ្ទុះឡើង ហើយក៏រត់រកកន្លែងលាក់ខ្លួនផងដែរ។