មន្ត្រីសន្តិសុខ បណ្តាប្រទេស លោក ខាងលិច ក្នុងនោះមានអាមេរិក អង់គ្លេស បារាំង បានអនុវត្តនៅវិធីសាស្ត្រ ចាំបាច់មួយ ចំនួនដើម្បីរឹតបន្តឹងសន្តិសុខរារាំង ការវាយ ប្រហារណាមួយកើតដែលអាចឡើងនៅ ក្នុងអាកាសយានដ្ឋាន។
កាលពីថ្ងៃទី ២១ខែមីនា ក្រសួងសន្តិសុខ ដឹកជញ្ជូនអាមេរិក TSA បានប្រកាស ហាមអ្នកដំណើរ ទាំងអស់យកឧបករណ៍ អេឡិចត្រូនិក ធំៗ ឡើងទៅលើយន្តហោះ ក្នុង ក្នុងនោះមានកំព្យូទ័រជាដើម ដែលដាក់ នៅក្នុងវ៉ាលីស៍យូរ។ ច្បាប់ហាមប្រាំខាងលើផ្តោតសំខាន់លើអាកាសយានដ្ឋានចំនួន១០ ដែលហោះហើរ ពីមជ្ឈិមបូព៌ាចូល ទៅកាន់អាមេរិក។
ច្បាប់ហាមប្រាំនេះក៏ បានស្នើដល់ អ្នក ដំណើរទាំងអស់មិនត្រូវយក ឧបករណ៍ អេឡិចត្រូនិក ធំជាងទូរស័ព្ទដៃឡើងទៅលើយន្តហោះឡើយ ដូចជាកំព្យូទ័រ ម៉ា ស៊ីនថតជាដើម ហើយសម្ភារ អាចដាក់ ក្នុងវ៉ាលីស៍ផ្ញើបាន មិនអាចដាក់ក្នុងវ៉ាលីស៍ ជាប់ខ្លួន ឡើយ។ ចំណែកទូរស័ព្ទដៃមិន ស្ថិតនៅក្នុងចំណោមសម្ភារដែលហាមប្រាម នោះឡើយ។
ក្រសួងសន្តិសុខអាមេរិក បានបញ្ជាក់ថាដើម្បីទប់ទលនឹងការគំរាមកំហែងពី ក្រុមភេរវកម្ម។ តាមការវាយតម្លៃពីក្រុម ចារកម្មអាមេរិកបង្ហាញឲ្យឃើញថា ក្រុម ភេរវកម្មនៅតែបន្ត ចាប់អារម្មណ៍ទៅលើការ វាយប្រហារយន្តហោះពាណិជ្ជកម្មដឹកជញ្ជូន អ្នកដំណើរ ។
ចំណែកនៅក្នុងប្រទេសអង់គ្លេសវិញ ក៏នឹងចេញបញ្ជាក់ពីការហាម យកសម្ភារ អេឡិកត្រូនិក ឡើងលើយន្តហោះ សម្រាប់ជើងហោះហើរមួយចំនួនទៅកាន់ប្រទេសអង់គ្លេសផងដែរ។
ដោយឡែកប្រទេសបារាំងវិញក៏ដូច្នោះដែរ ប្រធានាធិបតីបារាំងលោក ហ្វ្រាំងស័រ ហូឡែន បានប្រកាសពីវិធីសាស្ត្រថ្មី ក្នុងការបង្កើនសន្តិសុខ នៅតាមអាកាសយាន ដ្ឋាន ក្នុងទីក្រុងប៉ារីស ។ សកម្មភាពខាង លើកើតឡើងក្រោយ ពេលដែល បុរសម្នាក់បានឆក់កាំភ្លើង បុគ្គលិកសន្តិសុខ បាញ់ប្រហារ នៅក្នុងអាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៨ ខែមីនា។ ហេតុការណ៍ទាំងនោះហើយបាន ធ្វើឲ្យប្រទេសជាច្រើននៅតំបន់អឺរ៉ុប ចាត់ វិធានការការពារសន្តិសុខយ៉ាងតឹងតែង បំផុត៕
ប្រែសម្រួល៖ ម៉ែវ សាធី