សារព័ត៌មានក្យូដូបានផ្សាយថា ឧបការីអាមេរិកទទួលបន្ទុកបរមាណូលោក Joseph Yun នៅថ្ងៃទី២២ ខែមីនា បានថ្កោលទោសយ៉ាងខ្លាំងដល់ការបាញ់មីស៊ីលនាព្រឹកមិញនេះ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់អ្នកសារព័ត៌មាននៅទីក្រុងសេអ៊ូល ក្រោយជំនួប ពិភាក្សាគ្នាជាមួយឧបការីកូរ៉េខាងត្បូងលោក Kim Hong Kyun ស្តីពីសន្តិសុខនៅ ឧបទ្វីបកូរ៉េលោក Joseph Yun បានបញ្ជាក់ ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងបានបំពានទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
នៅព្រឹកថ្ងៃទី២២ ខែមីនា នេះដែរ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាស ថា កូរ៉េខាងជើងបានបាញ់មីស៊ីល១គ្រាប់ចេញពីឆ្នេរសមុទ្រនៅភាគខាងកើតប្រទេស នេះ ប៉ុន្តែការបាញ់នោះមិនទទួលបានជោគ ជ័យនោះឡើយ។
កូរ៉េខាងត្បូងកំពុងតែត្រួតពិនិត្យថាតើមីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះជាប្រភេទអ្វី? ចំណែករដ្ឋាភិបាលទីក្រុង ព្យុងយ៉ាងវិញ មិនបានលើកឡើងឆ្លើយតបនឹងការអះអាងរបស់អាមេរិក និងកូរ៉េខាង ត្បូងនោះឡើយ។
ជាមួយគ្នានោះដែររដ្ឋាភិបាលជប៉ុនក៏បានបញ្ជាថា កូរ៉េខាងជើងបានបាញ់មីស៊ីលនៅថ្ងៃទី២២ ខែមីនា ប៉ុន្តែមិនដឹងថា មីស៊ីលនោះផ្ទុះឆេះ ឬយ៉ាងណានោះទេ គ្រាន់តែដឹងថា ការបាញ់នោះមិនទទួលបាន ជោគជ័យនោះឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី