សហព័ន្ធកីឡាទូកក្ដោងកម្ពុជាអវត្តមានសម្តែងក្នុងពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានប្រកាសថា សហព័ន្ធរបស់ខ្លួនត្រូវខកខានមិនបានបញ្ជូនកីឡាករកីឡាការិនីទៅសម្តែងក្នុងពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែងតាមការគ្រោងទុកនោះទេ ដោយហេតុស្ថានភាពទឹកមិនអំណោយផលដល់ការសម្តែង។

លោក ថោង រដ្ឋាស័ក្តិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានប្រាប់ឲ្យដឹងថា សហព័ន្ធមានការសោកស្តាយយ៉ាងខ្លាំង ដែលខកខានមិនបានចូលរួមដាក់ទូកក្តោងបង្ហាញដល់បងប្អូនប្រជាពលរដ្ឋដែលគាំទ្រ និងស្រឡាញវិស័យកីឡាទូកក្តោងកម្ពុជា សម្រាប់ពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៧ នៅខេត្តស្ទឹងត្រែង ។

លោកបញ្ជាក់ថា ការខកខានមិនបានទូកក្តោងទៅសម្តែងនៅបុណ្យទន្លេនោះ ដោយមូលហេតុកម្ពស់ទឹកទន្លេមានភាពរាក់និងមានថ្មនៅផ្ទៃបាតទន្លេច្រើនដែលមានការ រំខានដល់ការជិះទូក។ ម្យ៉ាងវិញទៀត កីឡាករ និងគ្រូបង្ហាត់របស់សហព័ន្ធយើង បាននិងកំពុងតែធ្វើការហ្វឹកហាត់បច្ចេកទេសទូកក្ដោងបន្ថែមទៀត នៅខេត្តហៃណាន ប្រទេសចិន ដើម្បីត្រៀមរៀបចំខ្លួនទៅចូលរួមការប្រកួតជើងឯកទូកក្ដោងពិភពលោក នៅទីក្រុងហយអាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១០-១៥ ខែមិថុនា ឆ្នាំ២០១៧ និងត្រៀមរៀបចំខ្លួន បន្តទៅចូលរួមការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ១៩-៣១ ខែសីហា ឆ្នាំ២០១៧ខាងមុខ ៕ សារីម

...

sarim (1) sarim (2) sarim (3) sarim (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print