ផ្ដល់បាល់ប៉េណាល់ទីមិនត្រឹមត្រូវអាជ្ញាកណ្ដាលម្នាក់ត្រូវ FIFA ពិន័យ១ជីវិត

ចែករំលែក៖

អាជ្ញាកណ្ដាលជនជាតិហ្គាណា Joseph Lamptey ត្រូវសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់បម្រាមមួយជីវិតចំពោះទង្វើដែលពួកគេហៅថាជាការរៀបចំលទ្ធផល ។

ទណ្ឌកម្មខាងលើកើតចេញពីបាល់ពិន័យ១១ម៉ែត្រ១គ្រាប់ដែលលោក Lamptey ផ្ដល់ទៅឱ្យក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងក្នុងជ័យជម្នះ ២-១ លើសេណេហ្គាល់ ក្នុងវគ្គជម្រុះ FIFA World Cup 2018 កាល ពីខែវិច្ឆិកាឆ្នាំមុន។ អាជ្ញាកណ្ដាលវ័យ៤២ឆ្នាំរូបនេះពិន័យខ្សែការពារ Kalidou Koulibaly ថាយកដៃប៉ះបាល់ ប៉ុន្តែរូបភាព យឺតៗបង្ហាញថា តាមពិតបាល់ប៉ះជង្គង់ Koulibaly ។

លោក Lamptey ដែលបានកាត់សេចក្ដី នៅរីយ៉ូអូឡាំពិកឆ្នាំ២០១៦ផងនោះអាចប្ដឹង តវ៉ាទៅកាន់ FIFA និងតុលាការមជ្ឈត្តកម្ម កីឡា(CAS)បាន ៕ ដេវីត

...

Lamptey-referee

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print