លួចមាសនិងប្រាក់ពីស្រុកពញាឮទៅលក់នៅផ្សារឧដុង្គខេត្តកំពង់ស្ពឺត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរលួច ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋម្នាក់ត្រូវ បានកម្លាំងនគរបាលស្រុកឧដុង្គ ខេត្តកំពង់ ស្ពឺចាប់ខ្លួន ខណៈដែលជនសង្ស័យក្រោយ ពីលួចខ្សែ.កគេបានហើយយកទៅលក់នៅ ផ្សារឧដុង្គ ស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ ស្ពឺ ហើយបានប្រគល់ឲ្យសមត្ថកិច្ចនគរ បាលស្រុកពញាឮ ខេត្តកណ្តាលដើម្បីចាត់ការតាមផ្លូវច្បាប់ ។

មន្រ្តីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលបានលួចមាស និង ប្រាក់របស់គេនេះឈ្មោះ ឈុំ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចេតិយថ្មី ឃុំ វិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ រីឯម្ចាស់ទ្រព្យសម្បត្តិឈ្មោះ ភន ភ័ន ភេទ ស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយនឹង ជនសង្ស័យ ។

មន្រ្តីដដែលបានបន្តថា កាលពីព្រឹកថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០១៧ ម្ចាស់ខ្សែ.ក និង ប្រាក់បានទុកខ្សែ.ក និងលុយនៅក្នុងហិបឈើមួយនៅក្នុងផ្ទះ ពេលនោះជនសង្ស័យ បានចូលទៅលួច ខណៈដែលជនរងគ្រោះកំពុងជាប់រវល់ធ្វើការងារ។ ក្រោយពីជនរង គ្រោះបាត់ខ្សែ.ក និងប្រាក់ក៏បានមកប្តឹងសមត្ថកិច្ចដោយមានមន្ទិលទៅលើជនសង្ស័យ ខាងលើនេះទើបសមត្ថកិច្ចបានទំនាក់ទំនង ទៅកាន់បណ្តាអធិការស្រុកទាំងអស់ក្នុងខេត្តកណ្តាលក៏ដូចជាខេត្តជាប់ព្រំប្រទល់នឹងខេត្តកណ្តាលផងដែរ ។

ដោយឡែកមន្រ្តីនគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺបានឲ្យដឹងដែរថា បន្ទាប់ពី មានការផ្សព្វផ្សាយព័ត៌មានករណីចោរកម្មនេះសមត្ថកិច្ចស្រុកឧដុង្គបានចុះល្បាត ស្រាប់តែប្រទះឃើញជនសង្ស័យដូចដែលនគរបាលស្រុកពញាឮប្រាប់ពីភិនភាគ។ ពេលនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជន សង្ស័យ ហើយជនសង្ស័យបានសារភាព ថា រូបគេពិតជាបានលួចទ្រព្យសម្បត្តិអ្នក រស់នៅក្នុងភូមិជាមួយគ្នានោះមែន ។

មន្រ្តីខាងលើបានបញ្ជាក់ថា ទ្រព្យសម្បត្តិ ដែលជនសង្ស័យលួចបានមាន ខ្សែកមាស ១ខ្សែទម្ងន់១តម្លឹង, លុយដុល្លារ៤៨ដុល្លារ និងលុយរៀលចំនួន២៩៥.០០០រៀល។

បច្ចុប្បន្នជនសង្ស័យខាងលើនេះសមត្ថកិច្ចនគរបាលស្រុកពញាឮបាននិងកំពុង បន្តសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ រីឯខ្សែក និងប្រាក់សមត្ថ កិច្ចនឹងធ្វើកំណត់ហេតុប្រគល់ឲ្យជនរងគ្រោះវិញ ៕ សេនាស័ក្តិ

...

tra

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print