ជនជាតិចិនបើករថយន្តCRVបុកបង្គោលភ្លើងបណ្តាលឲ្យរបួសខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជនជាតិចិនម្នាក់បើករថយន្តប្រដេញគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឲ្យធ្លាក់អំពូលបែករាយប៉ាយពេញផ្លូវ និងអ្នកបេីកបររងរបួសផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅមុខវិមានសន្តិភាព តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ។

រថយន្តបង្កម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2H-8929 បេីកបរដោយបុរសជនជាតិចិន(មិនស្គាល់អត្តសញ្ញាណ) ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត២គ្រឿង មួយគ្រឿងម៉ាក CRV ជារថយន្តបង្កហេតុ បើកបរដោយបុរសជនជាតិចិនម្នាក់ និងមួយគ្រឿងទៀតមិនចាំម៉ាកបើកបរដោយបុរសជនជាតិចិន២នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតប្រដេញគ្នាក្នុងល្បឿនលឿនលុះបេីកមកដល់ចំណុចកើតហេតុខាងលេីស្រាប់តែរថយន្តCRV បានរ៉េចង្កូតជ្រុលបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ១ដេីមបណ្តាលឲ្យទ្រេត និងធ្លាក់អំពូលដល់ដី ចំណែកឯអ្នកបេីកបររងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដោយទុកមិត្តភ័ក្តម្នាក់ទៀតនៅកន្លែងកើតហេតុ។ រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខនិងផ្ទុះពោងសុវត្តិភាពផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះមកស្ទួចរថយន្តបង្ករួមទាំងនាំមិត្តភ័ក្កជនបង្កទៅការិយាល័យចរាចរណ៍ជើងគោកដើម្បីដោះស្រាយតាមច្បាប់ ៕

Aso8gnilcBkeHIQEJP8T1w2_hXBUPxxXVCcrVQIjueq1

ApE5mAoKMx5JmnS3HsuTER2sE1gwHYdDaoEgX5KPUvdD

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print