អ្នកដំណើរម្នាក់ចង់ធ្វើអត្តឃាតជើងហោះហើរទៅកាន់ទីក្រុងប៉េកាំងត្រូវចុះចតជាបន្ទាន់

ចែករំលែក៖

ជើងហោះហើររបស់ក្រុមហ៊ុន អាកាស ចរណ៍ Ethiopian Airlines ហោះហើរពីទី ក្រុង Addis Ababa ទៅកាន់ទីក្រុងប៉េកាំង ដោយមានអ្នកដំណើររហូតដល់ទៅ២០០ នាក់ បានចុះចតជាបន្ទាន់ ក្រោយពេល មានអ្នកដំណើរម្នាក់ប៉ុនប៉ងចូលក្នុងបន្ទប់បើកបរ ។

អ្នកដំណើរខាងលើបានព្យាយាមបើកទ្វារបន្ទាប់បើកបរ ដោយទាត់ធាក់ទ្វារបន្ទប់ ។ បុគ្គលិកនិងអ្នកដំណើរបានរារាំងដែរតែមិនបានសម្រេច។ ក្រោយមកក៏មានអ្នកដំណើរម្នាក់ឈ្មោះCao Hongguoដែលជាកីឡា ករកាយសម្ព័ន្ធចិនដែលមានកម្លាំងខ្លាំង បានទៅជួយហើយ២០នាទីក្រោយមក ក៏ ចាប់អ្នកដំណើរដែលបង្ក ចលាចលនោះ បាន។

បន្ទាន់មកយន្តហោះក៏បានចុះចតនៅក្នុងអាកាសយានដ្ឋាន Lahore ប្រទេស ប៉ាគីស្ថាន ជាកន្លែងដែលអ្នកដំណើរនោះត្រូវចាប់ឃុំខ្លួន។សារព័ត៌មាន The Paper បានផ្សាយថា បុរសខាងលើ មានស្មារតី មិនល្អ មានបំណងចង់ធ្វើអត្តឃាត ក្រោយ ពេលបាត់បង់ការងារធ្វើ។ ដូច្នេះបុរសនេះចង់បង្កឲ្យមានគ្រោះថ្នាក់យន្តហោះ ដើម្បី ឲ្យអ្នកដំណើរ ១៩៩នាក់ទៀតស្លាប់ទៅ ជាមួយ។

អំពីអត្តសញ្ញាណនិងឈ្មោះរបស់បុរសបង្កហេតុខាងលើមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ ហើយសកម្មភាពខាងលើ អាចចាត់ទុក ថាជាការប៉ុនប៉នសម្លាប់អ្នកដំណើរនៅលើយន្តហោះ ទាំងអស់ មិន ខុសអ្វីពីភេរវករនោះឡើយ អាចនឹងត្រូវ ជាប់ទោសធ្ងន់។

ក្រោយការចុះចតនៅប៉ាគីស្ថាន យន្តហោះខាងលើក៏បានទៅដល់ទីក្រុងប៉េកាំងវិញ នៅវេលាម៉ោង១១យប់ គឺយឺតជាង ពេលកំណត់ដល់ទៅ៥ម៉ោង បង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សាច់ញាតិដែលរងចាំទទួលនៅទីក្រុងប៉េកាំង។

air (1) air (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print