មេនគរបាលសេដ្ឋកិច្ចខេត្តឧត្តរមានជ័យរងការចោទកាងអ្នកដឹកឈើ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ជារៀងរាល់ថ្ងៃគេឃើញថា បទល្មើសព្រៃឈើកំពុងកើតមានជាបន្តបន្ទាប់ មិនថាឈើលេខ១ រឺឈើលេខ២ ត្រូវបានក្រុមឈ្មួញប្រមូលទិញ និងដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ ដោយមិនមានមន្ត្រីជំនាញ ឬស្ថាប័នពាក់ព័ន្ធណាចេញបង្ក្រាបនោះឡើយ។ ជាក់ស្តែងកាលពីយប់ ថៃ្ងទី២២ ខែមីនា ឆ្នាំ២០១៧ គេឃើញមានរថយន្ត ម៉ាកសាំយ៉ុង ពណ៌ស និងពណ៌ខ្មៅ ចំនួន២គ្រឿង មានផ្ទុកឈើគ្រឿងទ្វារ បង្អួចពេញៗ បានបើក ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ បោះពួយទៅខេត្តបន្ទាយមានជ័យ។

ពាកព័ន្ធការដឹកជញ្ជូនបទល្មើសខាងលើ លោក យុន បូរី មន្ត្រីយោធាយុទ្ធភូមភាគទី៤ ប្រចាំសមរភូមមុខទិសទី២ ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា លោកបានទទួលបទបញ្ជាពីមេបញ្ជាការរបស់លោកថា មានរថយន្តដឹកឈើឆ្លងកាត់ស្រុងត្រពាំងប្រាសាទ ហើយលោកបានឃាត់រថយន្តខាងលើ សួរនាំ តែត្រូវបានក្រុមឈ្មួញទូរស័ព្ទ ហៅបក្ខពួកមកជួយ។ មួយសន្ទុះក្រោយមកក៏លេចមុខ លោក កុល វិបុល នាយការរិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះមកដល់មិនបានសួរនាំលើការដឹកជញ្ជូនឈើ ខាងលើទេ បែរជាទៅថតរថយន្ត និងរូបលោកទៅវិញ ថែមទាំងបញ្ឆេះឲ្យក្រុមឈ្មួញខាងលើ ចោទលោកថា យកអាវុធមកភ្ជង់គំរាមពួកគេទៀតផង។

លោក កុល វិបុល នាយការរិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការខេត្តឧត្តរមានជ័យ បានឆ្លើយបដិសេធថា ការចោទប្រកាន់ថា លោកកាងបទល្មើសព្រៃឈើមិនពិតនោះឡើយ។

ចំណែកលោក ម៉ែន លី ស្នងការនរគរបានខេត្តឧត្តមានជ័យ បានប្រាប់តាមទូរស័ព្ទថា ករណីលោក កុល វិបុល កាងឈើខាងលើ លោកមិនបានដឹងទេ តែប្រសិនបើថ្ងៃក្រោយរថយន្តខាងលើដឹកជញ្ជូនឈើទៀត សូមផ្តល់ដំណឹងឲ្យលោកដឹងផង លោកនឹងចុះបង្ក្រាប៕

IMG-20170324-WA0062 IMG-20170324-WA0063

...

ប៉ែន នួន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print