បើករថយន្តត្រឡប់ទីកម្សាន្តបុណ្យទន្លេនៅស្ទឹងត្រែង ងងុយដេកក្រឡាប់ធ្លាក់ពីផ្លូវ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានបើករថយន្តត្រឡប់ពីចូលរួមកម្សាន្តបុណ្យទន្លេនៅខេត្តស្ទឹងត្រែងបានងងុយដេកមួយភាំងបណ្តាលឲ្យរថយន្តរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ តែអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចវាលព្រីង ភូមិកាំផាន់ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។

នៅកន្លែងកើតហេតុគេបានឲ្យដឹងថា អ្នកបើករថយន្តជួបគ្រោះថ្នាក់ខ្លួនឯងឈ្មោះង៉ុយ ជាជនជាតិឡាវ រស់នៅប្រទេសឡាវ។ ជនរងគ្រោះបានបើករថយន្តម៉ាកវីហ្គោល ពណ៌ស ពាក់ស្លាកលេខឡាវ។

បើតាមអ្នកចេះភាសាឡាវបានដកស្រងសម្តីជនរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅចូលរួមបុណ្យទន្លេនៅក្នុងខេត្តស្ទឹងត្រែង លុះពេលចប់ការសម្សាន្តជនរងគ្រោះបានបើករថយន្តត្រឡប់ទៅផ្ទះវិញនៅឯប្រទេសឡាវ ចៃដន្យមកដល់ចំណុចកើតហេតុគាត់(ជនរងគ្រោះ)ងងុយដេកមួយភាំងព្រោះតែការទៅចូលរួមកម្សាន្តមិនបានសម្រាក់ក៏រេចង្កូតក្រឡាប់តែម្តង។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្តខាងលើនេះរងរបួសស្រាលក៏ព្រោះតែរថយន្តរបស់គាត់ទំនើប នៅពេលក្រឡាប់មានពោងការពារគ្រាដែលក្រឡាប់ពោងទាំងអស់នៅក្នុងរថយន្តបានផ្ទុះ។

ក្រោយពីកើតហេតុជនរងគ្រោះបានរករថយន្យស្ទូចដឹករថយន្តមកជួសជុលនៅក្នុងខេត្តស្ទឹងត្រែង៕ មាស សុផាត

...

stre (2) stre (3) stre (7) stre (4) stre (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print