កាមរីបាឡែនបើកលឿនបុករបាំងថ្ម ក្រឡាប់ទទឹងទទែងកណ្តាលផ្លូវយកកង់ទ្រមេឃ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតទៅបុកនឹងរបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារកង់ទ្រមេឃទទឹងទទែងឲ្យទើសទាស់កណ្តាលផ្លូវ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅក្បែរស្ទាតអូរឡាំពិច តាមបណ្ដោយផ្លូវ១៨២ សង្កាត់ផ្សារអូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y.2012 ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ហើយធ្វើដំណើតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យរបាំងថ្មបាក់អស់២កង់ ហើយរថយន្តបង្កបានក្រឡាប់ផ្ងារកង់ឡើងលើទ្រមេឃ និងរងការខូចខាត ចំណែកម្ចាស់រថយន្តបង្ករងរបួសស្រាល ។

ក្រោយពេលកើតហេតុភ្លាមៗ បុរសដែលជាអ្នកបើករថយន្តបង្ក បានបើកទ្វាររត់គេចខ្លូនបាត់ ដោយបន្សល់ទុករថយន្តបង្កនៅនឹងកន្លែងកើតហេតុ ។

កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ រួចទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ឲ្យមកយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ

...

jim (4) jim (3) jim (5) jim (2) jim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print