ណូម័រ បកស្រាយរឿងមានកូនប្រុសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងពិធីករ កញ្ញា ណូ ម័រ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ជាមួយនឹងដំណឹងមានកូនប្រុសម្នាក់ ទាំងមិនដែលដឹងសោះថា នាងធ្លាប់ឆ្លងកាត់ការរៀបការតាំងពីពេលណាមក។ តារាស្រីរូបច្រានចោលដំណឹងខាងថាមិនមែនជាការពិត។

ការជជីកសួរអំពីដំណឹងមានកូនប្រុសវ័យ១ឆ្នាំម្នាក់ បានកើតមានឡើងកាលពីថ្មីៗនេះ។ មានការលើកឡើងថា ស្ងាត់ៗ ស្រាប់តែលេចចេញដំណឹងមានកូនប្រុសម្នាក់ ដែលនាងហៅថា កូនពេញមាត់ ។ ទោះជាយ៉ាងណា កញ្ញា អន រ៉ាស៊ីមេត្តា ហៅណូម័រ បានលើកឡើងថា ដំណឹងខាងលើជាដំណឹងមិនពិត។ នាងថា មានការលេចលឺវា ក្រោយពីនាងបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីការទិញកង់ឲ្យកូនប្រុស ។ នាងថា ក្មេងប្រុសដែលគេយល់ច្រឡំនោះ គឺជាក្មួយប្រុសរបស់នាងនោះទេ ។ នាងថា ក្មេងដែលនាងហៅថា កូនពេញៗមាត់នោះ គឺជាកូនប្រុសរបស់បងស្រីនាង ហើយដែលនាងហៅថា កូន ព្រោះតែ នាងស្រឡាញ់ក្មួយៗខ្លាំងដូចជាងកូននាង ។

នាងបញ្ជាក់ថា ឲ្យមានកូនម្តេចកើត បើនាងមិនទាន់រៀបការមានប្តីផងហ្នឹង?

នាងបន្តថា ប៉ុន្មានថ្ងៃមុននេះ ជាថ្ងៃខួបកំណើតគ្រប់១ឆ្នាំរបស់ក្មួយប្រុស ហើយនាងបានទៅផ្សារទិញរថយន្តជិះលេងសម្រាប់ក្មេងឲ្យក្មួយជិះលេង និងជាកាដូសម្រាប់ក្មួយប្រុសប៉ុណ្ណោះ ។ នាងបញ្ជាក់ថា ក្នុងផ្ទះនាងតែងនិយាយពាក្យហៅខ្លួនឯងថា ជាម្តាយ និងហៅក្មួយថា កូនៗ ទើបជាទម្លាប់ និងនាំឲ្យមានអ្នកសិល្បៈឆ្ងល់ និងសួរនាំអំពីបញ្ហានេះ ។

ណូម័រ បញ្ជាក់ដែរថា បច្ចុប្បន្ននាងមិនទាន់មស្នេហានោះទេ កុំថាឡើយរឿងមានប្តី។ នាងថា រវល់នឹងការងារច្រើនជារៀងរាល់ថ្ងៃ គឺអាចនឹងគ្មានពេលទំនេរច្រើនគិតរឿងស្នេហានោះទេ។ នាងថា បើមានប្តីមែន ត្រូវតែជាប្តីដែលការពេញច្បាប់ ហើយបើមានកូនត្រូវតែហ៊ានទទួលស្គាល់ថា ជាកូនរបស់យើង៕ វឌ្ឍនា

...

nomel (7) nomel (3) nomel (2) nomel (4) nomel (1) nomel (5) nomel (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print