ភ្នំពេញ ៖ រថយន្តដឹកត្រីមួយគ្រឿងចេញពីអ្នកលឿងចូលមក ភ្នំពេញលើស្ពានព្រះមុនីវង្សចាស់ត្រូវបានអជ្ញាធរខណ្ឌចំការមន ឃាត់ដោយសារតែពុំមានលិខិតអនុញ្ញាត តែម្ចាស់ររថយន្តដឹងត្រីថាក្នុង ១ ខែៗផ្ញើវេរលុយតាមវីងឲ្យសមត្ថកិច្ចរៀងរាល់ខែហ្នឹង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៧ នៅត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយពីអាជ្ញាធរខណ្ឌការមនធ្វើការឃាត់រថយន្តដឹកត្រីមួយគ្រឿងពាក់ស្លាកលេខ3D-6858ហើយនោះ ម្ចាស់រថយន្តដឹកត្រី មិនបានប្រាប់អត្តសញ្ញាណខ្លួននោះទេតែបាននិយាយប្រាប់ថាគាត់បានបង់លុយឲ្យសមត្ថកិច្ចក្នុង១ខែៗ ចំនួន៣០ម៉ឺនរៀល ដោយវេរតាមវីងឲ្យរាល់ខែថែមទៀត ហើយបានប្រាប់ទៀតថា ស្លាកសម្គាល់ P-02 VIP ដែលជាស្លាកសម្គាល់ថា មានលិខិតអនុញ្ញាតត្រឹមត្រូវពីសមត្ថកិច្ច ។
ទោះជាយ៉ាងណាថៅកែត្រីរូបនេះមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើសមត្ថកិច្ចជំនាញខាងណាដែលគាត់បង់ឲ្យនោះទេ ហាក់មានការលាក់លៀមមិនឲ្យដឹងទេ ។
បើកតាមសម្ដីពីលោក ប៊ុន សុភ័ក្ត្រ អធិបាលរងនគរបាលខណ្ឌចំការមនបានប្រាប់នគរដ្រេហ្គនឲ្យដឹងថា រថយន្តដឹកត្រីខាងលើនេះត្រូវបានសាលាខណ្ឌចំការមន ធ្វើកិច្ចសន្យាកុំឲ្យមានលើកទីពីរទៀត បើថ្ងៃក្រោយគ្មានច្បាប់លិខិតអនុញ្ញាតត្រឹមត្រូវ និងត្រូវធ្វើតាមច្បាប់ហើយ ៕ ស រស្មី












