ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យសហការជាមួយនគបាលប៉ុស្តិ៍ចោមចៅនាំខ្លួនជនសង្ស័យម្នាក់ដែលចាប់បានពេលយប់ដែលធ្វើធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋនិងជាមុខសញ្ញាលួចម៉ូតូជាញាឹកញាប់ហើយឃាត់បានម្នាក់ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងបុរីញ៉ូថោន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ លុះរហូតមកដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែដដែល ទើបកម្លាំងនគរបាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍ចោមចៅនាំខ្លួនជនសង្ស័យចុះទៅតាមចាប់ប័ក្ខពួកដែលពួនសម្ងំនៅក្នុងបន្ទប់ជួលនៅម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែខណះចុះទៅដល់ជនទាំងនោះដឹងខ្លួនទាន់ហើយគេចខ្លួនបាត់អស់ទៅ។
ជនសង្ស័យឈ្មោះ ម៉ា ចាន់ថា ហៅអាម៉ាដុំដី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ល្បាតការពារក្នុងមូលដ្ឋាន លុះមកដល់ចំណុចមុខផ្ទះល្វែងមួយកន្លែងក្នុងបុរីញ៉ូថោនក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពឆ្គឹះសោទ្វារផ្ទះពេលនោះជនសង្ស័យឃើញកងកម្លាំងបានរត់ឡើងម៉ូតូ ប៉ុន្តែត្រូវកម្លាំងចាប់ឃាត់ជាប់ ក្រោយមកឆែកឆេររកឃើញសោសម្រាប់កាច់កម៉ូតូ ដែកឆ្គឹះ និងទុឡាវីស ក៏ឃាត់យកមកប៉ុស្តិ៍សាកសួរនាំតែម្តង។
វត្ថុតាងចាប់យកមាន៖ ដែកស្រួចសម្រាប់កាច់សោ.កម៉ូតូ១ សោទិបលេខ៨ចំនួន១ ដែកសម្រាប់ឆ្គឹះសោទ្វារ១ ទុឡាវីស សោឡានម៉ូតូចំនួន៣ ទូរស័ព្ទសាំស៊ុងS១គ្រឿង និងម៉ូតូម៉ាកឃ្លីក បិតពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ1W-3372។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងឃុំខ្លួនបណ្ណោះអាសន្ននៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ត ចំណែកប័ក្ខពួកដែលគេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់៕ សុខាសែនជ័យ
...