នៅចុងខែមិនានេះ កសិករ ឃុំទន្លេបិទដាំពោតសាឡីសាកល្បងនោះចាប់ប្រមូលផលហេីយ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិករប្រមាណជា១០គ្រួសារកំពុងតែសាកល្បងដាំដំណាំពោតសាឡី ដែលក្រុមហ៊ុនចិន បានផ្ដល់ពូជប្រភេទពោត សាឡីនេះ ដល់ប្រជាកសិករ នៅភូមិទួលខ្សាច់ ឃំុទន្លេបិត ស្រុក/ ខេត្តត្បូងឃ្មុំ សម្រាប់បង្ករបង្កើនផល ដើម្បីជួយជំរុញឱ្យជីវភាពរបស់ប្រជាកសិករយើងមានជីវភាពប្រសើរឡើងមួយកម្រិតថែមទៀត ។

បើតាមប្រសាសន៍របស់លោក ពូ ថៀវ សំអាន ជាអនុភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលជាម្ចាស់ចម្ការពោតសាឡីផងដែរនោះបានឱ្យដឹងថា លោកពូបានទទួលពូជពោតនេះ មកពីក្រុមហ៊ុន ចិនដែលគេបានផ្ដល់ឱ្យតាមរយ:លោកមេឃុំទន្លេបិទដើម្បីចែកជូនប្រជាកសិករ សម្រាប់ការដាំសាកល្បងប្រមាណចំនួន ១០ គ្រួសារ ដេីម្បី យកមកដាំសាកល្បងមើល ព្រោះ ដាំណាំនេះ ប្រេី រយៈពេលត្រឹមតែ ៣ ខែ ១០ ថ្ងៃប៉ុណ្ណោះកសិករយើង នឹង ទទួលផលហេីយ ។ ចំណែកបច្ចេកទេសដាំគឺដូចដំណាំពោតយើងធម្មតាដែរ ដោយមិនប្រើប្រាស់ជីក៏បានដែរ ព្រោះដីយេីងមានជីវជាតិស្រាប់ហេីយ ចំពោះការស្រោចទឹកគឺស្រោចទឹកតែម្តងគត់ ស្រោចម៉ា ទឹកដក់ជោកដី នៅពេលដេីមវាផេីមដាក់គ្រាប់ ហើយការប្រមូលផលគឺ ច្រូតដូចដំណាំស្រូវអីចឹងដែរ។

លោកពូបន្តទៀតថា បេីតាមការបញ្ជាក់ពីក្រុមហ៊ុនចិន ពោតសាឡីនេះ វាឱ្យផលក្នុង១ហិចតា បានផលពី៧ទៅ ៨តោនឯណោះ ហេីយវាមានលក្ខណ:ពិសេស គឺវាធននឹងអាកាសធាតុ គ្មានជំងឺ បួស ឆ្គួត ដូចពោតយេីងទេ ។ នេះជាលើកដំបូងហើយដែលអ្នកភូមិគាត់នាំគ្នាដាំដំណាំពោតសាឡីនេះបើទិន្នផល និង តម្លៃល្អ នោប្រជាកសិករ និង នាំគ្នា ដាំពោតសាឡីនេះវិញ ព្រោះថា ខាងក្រុមហ៊ុនចិនមក ទទួលទិញក្នុងតម្លៃមួយគីឡូក្រាម ៧២០ រៀលនោះ ។ ចំពោះផលប្រយោជន៍ពោតសាឡីនេះដែរ គឺដេីមស្លឹកវាអាចធ្វេីជាចំណីគោក្របីស៉ីបាន ចំពោះផ្លែរបស់វាគេ យកទៅចំរាញ់ធ្វើជាស្រាបៀរផងដែរ។

លោក ភិន ឈុន មេឃុំទន្លេបិទបានបញ្ជាក់ឱ្យដឹងដែរថា ក្រុមហ៊ុនចិនដែលមានទីតាំងនៅទីក្រុងភ្នំពេញ បានមកទាក់ទងខាងអាជ្ញាធរឃុំដែរ ហេីយឃុំក៏បានបញ្ជូនគ្រាប់ពូជពោតសាឡីនេះ ឱ្យទៅលោកអនុភូមិទួលខ្សាច់ ចែកជូនដល់កសិករដាំសាកល្បង បេីបានទិន្នផលល្អ មានទីផ្សារត្រឹមត្រូវមែននោះ គាត់នឹងហៅក្រុមហ៊ននោះមកធ្វេីកិច្ចសន្យាត្រឹមត្រូវ ដេីម្បីឱ្យកសិករមានទំនុកចិត្តក្នុងការដាំដំណាំនេះ ។ ឃុំសង្កេតឃេីញថា ក្រុមហ៊ុនចិននេះ ពេលដែលផ្តល់ពូជដល់ប្រជាកសិករដោយមិនយកលុយ ហេីយថែមទាំងបានផ្តល់បច្ចេកទេសដាំដល់កសិករយេីងទៀត ជាងនេះទៀត បានឱ្យកសិករចំនួន១០ គ្រួសារនេះខ្ចីលុយ ក្នុង១គ្រួសារបា ន១០០ដុល្លារ ក្នុងការដាំសាកល្បងនេះផងដែរ ៕ វណ្ណះ

...

4ea310ec-67c7-42c2-8da5-9b084ce44ba2 6c7523f4-8a82-4219-a2e8-5f5b6992c7c9 73a253cd-8e82-4b08-abe1-047aadf90ba0 700f73c7-eefd-4cf8-b012-5a485061a100

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print