ភ្នំពេញ ៖ ស្ត្រីអ្នកកត់កន្ទុយលេខម្នាក់និងម្នាក់ទៀតជាអ្នកទៅចាក់ត្រូវនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនខណៈកំពង់កត់កន្ទុយលេខជាក់ស្តែងនិងចាប់យកវត្ថុតាងមួយចំនួន។កាលពីវេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃទី២៧ខែមីនាឆ្នាំ២០១៧នៅចំណុចសំយ៉ាបផ្ទះសង់ថ្មីផ្លូវបេតុងភូមិត្រពាំងស្វាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាស្ត្រីទាំង២នាក់ខាងលើទី១មានឈ្មោះ ហ៊ាន សៅសាវ៉ត់ឌី អាយុ២២ឆ្នាំមុខរបកត់កន្ទុយលេខស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ(អ្នកកត់ឆ្នោត) ទី២ឈ្មោះ កែវ ស្រី មុំ អាយុ២១ឆ្នាំមុខរបរអ្នករត់តុនៅភោជនីយ៍ដ្ឋាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនស្ត្រីទាំង២នាក់ខាងលើគឺដោយសារតែមានប្រជាពលរដ្ឋល្អបានរាយការណ៍មកថាមានការប្រមូលផ្តុំគ្នាលេងល្បែងសុីសងកត់កន្ទុយលេខនៅចំណុចខាងលើពេលនោះកំលាំងផ្នែកអន្តរាគមន៍បានសុំគោលការទៅលោកស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមរយះទូរស័ព្ទទើបសមត្ថកិច្ចចុះបង្ក្រាបបានជាកស្តែងតែម្តង។
ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាងរួមមានក្រដាសតារាងកំពងកត់កន្ទុយលេខមួយចំនួន ប៊ិចសម្រាប់សរសេរចំនួន២ដើមម៉ាសុីនគិតលេខចំនួន១និងប្រាក់ចំនួន៤៦៣,៣០០០រៀល។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីម្នាក់ឈ្មោះ ហ៊ាន សៅសាវ៉ត់ឌី ដែលជាកត់កន្ទុយលេខបានឆ្លើយប្រាប់ថាខ្លួនពិតជាបានកត់កន្ទុយលេខនៅចំណុចខាងលើពិតប្រាកដមែនដោយបានជួលសំយ៉ាបផ្ទះគេដើម្បីកត់ឆ្នោតបានរយះពេល២ខែមកហើយស្រាបតែថ្ងៃនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ចំណែកស្ត្រីម្នាក់ទៀតឈ្មោះ កែវ ស្រី មុំ បាននិយាយថាខ្លួនបានទៅចាក់កន្ទុយលេខនៅទីនោះមែនតែចាក់២ទៅ៣រយរៀលតែប៉ុណ្ណោះហើយក៍ត្រូវប៉ូលីសឃាត់ខ្លួនតែម្តងទៅ។
បច្ចុប្បន្នជនស្ត្រីទាំង២នាក់កំពង់ឃាត់ខ្លួនធ្វើការសាកសួរនៅអធិការដ្ឋាននគរបានខណ្ឌសែនសុខដើម្បីក៍សាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត៕ តុង សីហា











