ហង្សក្រហមចង់បានខ្សែបម្រើ Jame Rodriquez របស់ Real Madrid

ចែករំលែក៖

ក្លិបហង្សក្រហម Liverpool ជឿជាក់ថា នឹងប្រជែងយកកីឡាករ Jame Rodriquez ខ្សែបម្រើប្រយុទ្ធរបស់កូឡុំប៊ីដែលកំពុងលេងនៅក្លិបស្តេចស Real Madrid សម្រាប់ រដូវកាលក្រោយ។ នេះបើយោងតាមសារព័ត៌មានអង់គ្លេសចុះផ្សាយកាលពីដើម សប្តាហ៍នេះ ។

ក្លិបហង្សក្រហមមើលឃើញថា កីឡាករ រូបនេះមិនសូវបានបង្ហាញទម្រង់លេងល្អឡើយពេលកំពុងលេងជាមួយនឹង Real Madrid ហើយសង្ឃឹមយ៉ាងមុតមាំថា កីឡាកររូបនេះសម្រេចចិត្តមកលេងជា មួយនឹងក្លិបហង្សក្រហមប្រសិនបើក្លិប អាចលេងនៅពានរង្វាន់ Champion League នារដូវកាលក្រោយបាន ។

គួរបញ្ជាក់ថាកីឡាករ Jame Rodriquez ដែលមានកុងត្រាបច្ចុប្បន្នរហូតទៅដល់ខែមិថុនា ឆ្នាំ២០២០ជាមួយក្លិបReal Madrid អាចមានតម្លៃប្រមាណចន្លោះពី៦៥លានផោនទៅ៧៥លានផោន។ កីឡាកររូបនេះហាក់មិនបានចូលលេងជាជម្រើសដំបូងឡើយដែលជាហេតុនាំឲ្យរូបគេចង់ផ្លាស់ មកកាន់ប្រទេសអង់គ្លេសជាមួយនឹងក្លិប ធំៗជាច្រើនដែលត្រូវការរូបគេសម្រាប់រដូវ កាលក្រោយ ៕ ដេវីត

...

2a8c05b5a2c19818cfb17d6c405c9ca2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print