សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាសង្ឃឹមបានឡើងមកលេងនៅក្រុម៣វិញ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួត Davis Cup ឆ្នាំ២០១៧ នៅអូសេអានីសម្រាប់ក្រុម៤នឹងធ្វើនៅទីក្រុងអុីសាថោនប្រទេស បារ៉ែនពីថ្ងៃទី៣ដល់ទី៨ខែមេសាឆ្នាំ២០១៧ នេះបើតាមការឲ្យពីលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់ កម្ពុជាក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅទីស្នាក់ការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។ ព្រឹត្តិការណ៍នេះមានប្រទេសចំនួន១១ ចូលរួម ដូចជា ប្រទេសបង់ក្លាដែស, កម្ពុជា, អ៊ីរ៉ាក់, គាហ្ស៊ីគីស្ថាន, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, អូម៉ង់, អារ៉ាប៊ីសាអ៊ូឌីត, សិង្ហបុរី, តាជីគី ស្ថាន និងប្រទេសបារ៉ែនជាម្ចាស់ផ្ទះ ។

លោក ទេព រិទ្ធីវិទ្ធ បានឲ្យដឹងថា ឆ្នាំ នេះកម្ពុជានឹងឈ្នះក្នុងការប្រកួតនៅក្រុម៤ដើម្បីឡើងមកលេងនៅក្រុម៣ជាថ្មីឡើងវិញ ព្រោះកីឡាករប៊ុន កេន្នី បានព្យា បាលរបួសជាសះស្បើយហើយ ។ ឆ្នាំនេះកម្ពុជានឹងបញ្ជូនកីឡាករ៤នាក់ទៅចូលរួមប្រកួត គឺប៊ុន កេន្នី ,ម៉ម ផល្គុណ, ឡុង សំនៀង និង កីឡាករ ឱ សារិទ្ធ ។ ពួកគេទើបតែត្រឡប់មកពីបោះជំរំហ្វឹកហាត់រយៈពេលខ្លីនៅខេត្តកែបជាមួយគ្រូបង្ហាត់ថ្មី ។

លោកបានបន្តថា ការប្រកួតនេះចែក ចេញជា ២ពូលក្នុងមួយពូល៥ក្រុម និងពូលមួយទៀតមាន៦ប្រទេស ក្នុង ចំណោម១១ប្រទេសនោះជ្រើសរើសយក តែ២ប្រទេសប៉ុណ្ណោះដើម្បីឡើងទៅលេងក្រុម៣នាឆ្នាំក្រោយ ។

លោក Braen Aneiros គ្រូបង្វឹកកីឡា វាយកូនបាល់ជម្រើសជាតិកម្ពុជាមាន ជំនឿចិត្តថា ការប្រកួតលើកនេះសិស្ស របស់លោកនឹងលេងបានល្អព្រោះពួកគេបានផ្សុំាខ្លួនគេជាមួយ នឹងអាកាសធាតុចន្លោះពី៤១ទៅ៤៥អង្សាសេហើយរៀងរាល់ថ្ងៃពួកគេហ្វឹកហាត់ ចន្លោះពីម៉ោង១០ដល់ម៉ោង១២ថ្ងៃត្រង់និងពេលល្ងាចហ្វឹកហាត់បន្ថែមទៀត។

គួររំលឹកថា កាលពីឆ្នាំ២០១២ប្រទេសកម្ពុជាបានចូលរួមប្រកួតព្រឹត្តិការណ៍Davis Cup ជាលើកដំបូង ទទួលជ័យជម្នះ ដោយដណ្តើមបានចំណាត់ថ្នាក់ពីក្រុម៤មក ក្រុម៣ ។ កីឡាវាយកូន បាល់កម្ពុជាបាន រក្សាតំណែងនៅក្នុងក្រុម៣ក្នុងតំបន់អាស៊ីអូសេអានីរយៈពេល៣ឆ្នាំគឺឆ្នាំ២០១៣ លេងនៅឌូបៃឆ្នាំ២០១៤ លេងនៅម៉ាឡេស៊ីឆ្នាំ២០១៥លេងនៅអុីរ៉ង់ និងឆ្នាំ២០១៦ លេងនៅអុីរ៉ង់ម្ដងទៀតកម្ពុជាបានធ្លាក់មក លេងនៅក្រុម៤វិញកាលពីឆ្នាំ២០១៧៕ សារីម

...

sarim (1) sarim (3) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print