ប្រជាពលរដ្ឋចោទប្រធានភូមិស្ទឹងចក និងមេឃុំព្រៃតូចរំលោភយកដីស្រែធ្វើកម្មសិទ្ធិ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកប្រធានភូមិស្ទឹងចកនិងលោកមេឃុំព្រៃតូចរងការរិះគន់ពីពលរដ្ឋថា បានរំលោភយកដីស្រែរបស់ប្រជាពលរដ្ឋក្រីក្រធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

លោកថ្លា សែម ហៅ ម៉ាប អាយុ៥៧ឆ្នាំជាកសិកររស់នៅភូមិរំចេក ឃុំកកោះ ស្រុក មោងប្ញស្សី ខេត្តបាត់ដំបងបានឲ្យដឹងថា លោក គឹម រស់ ជាប្រធានភូមិស្ទឹងចកមិនត្រឹមតែមិនបានបំពេញតួនាទីជួយនិងបម្រើ ប្រជាពលរដ្ឋដើម្បីសង្គមនោះទេថែមទាំងប្រើសិទ្ធិអំណាចរបស់ខ្លួនរំលោភបំពានដាក់គ្រឿងចក្រភ្ជួររាស់យកដីស្រែរបស់ពលរដ្ឋ ក្រីក្រដែលគ្មានសិទ្ធិតវ៉ានោះ ។

លោកបានបន្តទៀតថា ដីស្រែនោះមានទីតាំងស្ថិតនៅត្រង់ចំណុចស្ទឹងចកឬហៅថាពាងទាំង ក្នុងឃុំព្រៃតូច ស្រុកមោងប្ញស្សី ចំនួន២ ហិកតាដែលបានអាស្រ័យផលតាំងពីឆ្នាំ១៩៩៥មក រហូតដល់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៦លោកប្រធានភូមិ ដែលមានដីរាប់រយ ហិកតា នៅជាប់ព្រំ ប្រទល់គ្នានោះបានដាក់គ្រឿងចក្រភ្ជួរ រាស់លើដំណាំស្រូវរបស់លោកដែលកំពុង ដាំដុះអស់ចំនួនជាង២រ៉ៃ ។ បន្ទាប់ ពីជួប ហេតុការណ៍រំលោភយកដីស្រែខាងលើនេះលោកនិងក្រុមគ្រួសារបានធ្វើពាក្យប្តឹង ទៅអាជ្ញាធរឃុំចំនួន៣លើកប៉ុន្តែបានត្រឹម តែរុញដាក់គ្នានិងមិនមានដំណោះស្រាយសមរម្យណាមួយសម្រាប់ពួកគាត់នោះឡើយ ។

លោកអឹុម អាន អាយុ៥៥ឆ្នាំបានជួបការរំលោភបំពានដីស្រែដូចគ្នានឹងអ្នកខាងលើបានឲ្យដឹងថា ដីស្រែរបស់លោកត្រូវបានលោកប្រធានភូមិខាងលើយកគ្រឿងចក្រចូលភ្ជួររាស់លើដំណាំស្រូវមានចំនួនដី ប្រមាណជិតកន្លះរ៉ៃ។ ក្រោយពីមានការ បំពានលោកបានធ្វើពាក្យបណ្តឹងទៅលោកមេឃុំ ឈៀង ឆាតប៉ុន្តែមិនមានអាជ្ញាធររូបណាចេញមុខដោះស្រាយនោះឡើយនិង និយាយល្អតែក្នុងពិធីប្រជុំតែប៉ុណ្ណោះជាក់ស្តែងពុំមានលទ្ធផលអ្វីនោះទេ ។

អ្នកស្រីភ្លៀញ សាមឿន ក្នុងចំណោមប្រជាពលរដ្ឋជាង២០នាក់បានបញ្ជាក់ថា ជនរងគ្រោះខាងលើពិតជាពលរដ្ឋល្ងិត ល្ងង់និងក្រលំបាកមានផ្ទៃដីតិចតួចត្រូវអ្នកមានអំណាចភូមិឃុំរំលោភបំពានយកដីស្រែដែលមានតិចតួចនោះទៀតតើឲ្យពួកគាត់សង្ឃឹមអ្វីទៀត បើអាជ្ញាធរភូមិឃុំមិន ខ្វល់យកតែរួចខ្លួនបែបនេះ?
លោកគឹម រស់ ប្រធានភូមិស្ទឹងចកបានបំភ្លឺតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ មីនាថា ទីតាំងដែលលោកដាក់គ្រឿងចក្រភ្ជួររាស់មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះថ្លា សែមហៅម៉ាបនោះឡើយវាជាចំណីផ្លូវ លំទេ ។ រីឯលោក ឈៀង ឆាត មេឃុំព្រៃតូច បានបំភ្លឺតាមទូរស័ព្ទកាល ពីរសៀលថ្ងៃទី២៨ មីនាបានត្រឹមតែ២ទៅ៣ម៉ាត់ប៉ុណ្ណោះ ដោយអះអាងថាសុំពេលបន្តិចសិនព្រោះលោកជាប់រវល់ដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ៕ ហេង នរិន្រ្ទ

...

 

bb4 (1) bb4 (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print