អ្នកចាត់ការទូទៅក្រុម Man United រកប្រាក់ចំណូលច្រើនជាងអ្នកចាត់ការទូទៅក្រុម Man City ២ដង

ចែករំលែក៖

លោក Jose Mourinhoអ្នកចាត់ការ ទូទៅក្រុមបិសាចក្រហមManchester United បានក្លាយទៅជាអ្នកចាត់ការទូទៅក្រុម បាល់ទាត់ដែលរកប្រាក់ចំណូលបានច្រើនជាងគេបង្អស់ ។

អ្នកចាត់ការទូទៅក្លិប Man United នេះរកបាន២៤,២លានផោនក្នុងមួយឆ្នាំ តាមរយៈប្រាក់ថ្លៃឈ្នួលនៅក្នុងក្លិបបិសាចក្រហមចំនួន១៣,៨លានផោនក្នុងមួយឆ្នាំ និងប្រាក់ថតផ្សាយពាណិជ្ជកម្មឲ្យក្រុម Jaguar, Adidas និង Heineken។

ប្រាក់ចំណូលរបស់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់នេះមានចំនួនច្រើនជាង២ដងនៃប្រាក់ដែលអ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Pep Guardiolaរបស់ក្លិប Manchester Cityរកបាន ។

ចំណែកអ្នកចាត់ការរកចំណូលបាន ច្រើនលំដាប់ទី២គឺលោក Marcello Lippi ដែលកំពុងដឹកនាំក្រុមជម្រើសជាតិចិន (២០,៣លានផោន) និងទី៣លោក Laurent Blanc របស់ Paris-Saint Germain (១៧,៣លានផោន) ។

គួរបញ្ជាក់ថា យោងតាមស្ថិតិថ្មីមួយ របស់ View From The Dugout បានឲ្យដឹង ថា អ្នកចាត់ការ Antonio Conte របស់ក្រុម Chelseaគឺជាអ្នកចាត់ការល្អបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស Premier League និងល្អ ជាងអតីតអ្នកចាត់ការក្រុម Manchester United លោក Sir Alex Ferguson ទៅ ទៀតបើគិតលើមធ្យមភាគនៃភាគរយក្នុងការដឹកនាំក្រុមទទួលបានជ័យជម្នះ ។

លោក Conte ដែលទើបឡើងដឹកនាំ ក្រុមតោខៀវកាលដើមរដូវកាលនេះមានភាគរយដឹកនាំក្រុមទទួលបានជ័យជម្នះច្រើនជាងគេបំផុតរហូតដល់ទៅ៧៩ភាគ រយ និងនៅលើអតីតអ្នកចាត់ការដ៏ល្បី របស់ក្រុមបិសាចក្រហម Sir Alex Ferguson ស្ថិតនៅចំណាត់ថ្នាក់លេខ២មាន ៧០,៨ភាគរយ។

ចំណែកឯអ្នកចាត់ការល្បីៗនៅ Premier League បច្ចុប្បន្នផ្សេងៗទៀតមាន លោក Pep Guardiola របស់ក្រុម Manchester City មាន៦១ភាគរយ ស្ថិតនៅ លេខ៧, លោក Jurgen Klopp របស់ក្រុម Liverpoolលេខ៩មាន៦០ភាគរយ, លោក Arsene Wenger របស់ក្រុម Arsenal ស្ថិត នៅលេខ១២មាន៥៦,៧ភាគរយ និងលោក Jose Mourinho របស់ក្រុម Man Utd បច្ចុប្បន្នស្ថិតនៅលេខ១៤ មាន៥៤,២ភាគ រយ ។

ក្រុមតោខៀវ Chelsea បច្ចុប្បន្នកំពុងនាំមុខគេ១០ពិន្ទុលើកំពូលតារាង Premier League ខណៈដែលអ្នកចាត់ការសញ្ជាតិ អុីតាលីវ័យ៤៧ឆ្នាំលោក Conte សង្ឃឹមថា នឹងអាចលើកពានលីគកំពូលអង់គ្លេសជាលើកដំបូងជាមួយក្រុមតោខៀវសម្រាប់ រដូវកាលនេះ ៕ ដេវីត

...

ManUnited (7) ManUnited (2) ManUnited (3) ManUnited (1) ManUnited (6) ManUnited (4) ManUnited (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print