អាហ្សង់ទីនបរាជ័យដោយគ្មាន Messi ខណៈ Neymar បន្តជួយប្រេស៊ីលឲ្យបាន៣ពិន្ទុបន្ថែម

ចែករំលែក៖

ការប្រកួតបាល់ទាត់ក្នុងវគ្គជម្រុះ FIFA World Cup 2018 ប្រចាំតំបន់អាមេរិកខាង ត្បូង អាហ្សង់ទីនបានប្រកួតចាញ់ក្រុម ម្ចាស់ផ្ទះបូលីវី ២ទល់នឹង០ ។ ចំណែកក្រុម កំពូលតារាងប្រេស៊ីលបានទទួល៣ពិន្ទុ បន្ថែមទៀតពីក្រុមប៉ារ៉ាហ្គាយ។

តារាឆ្នើម Lionel Messi មិនបានចូល លេងឲ្យអាហ្សង់ទីនទេ ដោយសារតែជាប់ ពិន័យពីបទប្រើសម្ដីមិនល្អដាក់ជំនួយការ អាជ្ញាកណ្ដាលពេលឈ្នះឈីលី កាលពីថ្ងៃ ព្រហស្បតិ៍។ FIFA បញ្ជាក់ថា ខ្សែប្រយុទ្ធ ក្លិប Barcelona រូបនេះធ្វើខុសនឹងមាត្រាទី ៥៧នៃក្រមសីលធម៌ ដោយបានប្រើពាក្យ សម្ដីមិនសមរម្យដាក់ជំនួយការអាជ្ញា កណ្ដាល ពេលអាហ្សង់ទីនឈ្នះឈីលី កាលពីថ្ងៃព្រហស្បតិ៍។ រូបគេក៏ត្រូវពិន័យ ជាប្រាក់ចំនួន៨.១១០ដុល្លារអាមេរិកទៀត ផង។

បន្ទាប់ពីអវត្តមានក្នុងជំនួបជាមួយបូលីវី Messi នឹងមិនអាចលេងពេលប៉ះអ៊ុយរុយ ហ្គាយ, វេណេហ្ស៊ុយអេឡា និងប៉េរូផងដែរ។
បរាជ័យនេះធ្វើឲ្យអាហ្សង់ទីនស្ថិតនៅ លេខ៥ មាន២២ពិន្ទុ ក្រោមក្រុមលេខ៤ ឈីលីមួយពិន្ទុ។

ចំណែកលទ្ធផលបណ្ដោះអាសន្នផ្សេងៗ ទៀត ឈីលីឈ្នះវេណេហ្ស៊ុយអេឡា ៣ ទល់នឹង១ និងអេក្វាឌ័រ ចាញ់កូឡុំប៊ី ២ទល់ នឹង០។

ចំណែកកីឡាករ Philippe Coutinho, Neymar និង Marcelo រកគ្រាប់បាល់បាន ម្នាក់មួយគ្រាប់ជួយប្រេស៊ីល ឈ្នះបារ៉ា ហ្គាយ 3-0 នៅក្នុងទឹកដីរបស់ខ្លួន។

ក្រុមជម្រើសជាតិប្រេស៊ីលឈរកំពូលតារាងមាន៣៣ពិន្ទុក្នុងចំណោម១៤ប្រកួត នៅក្នុងការប្រកួតជម្រុះ World Cup របស់ ក្រុមក្នុងទ្វីបអាមេរិកខាងត្បូង៕

...

Missi-Neymar (1) Missi-Neymar (2) Missi-Neymar (4) Missi-Neymar (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print