សង្វៀន TV5 បើករដូវកាលថ្មីដណ្តើមពានរង្វាន់លើប្រភេទទម្ងន់៦៣,៥គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ យោងតាមតារាងកម្មវិធីប្រកួត កីឡាប្រដាល់គុនខ្មែរបានឲ្យដឹងថា នៅ ល្ងាចថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះសង្វៀនប្រដាល់ស្ថានីយទូរ ទស្សន៍ប៉ុស្តិ៍លេខ៥ និងចាប់ផ្តើមបើកការប្រកួតប្រដាល់ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series រដូវកាលទី៥ លើ ប្រភេទទម្ងន់៦៣,៥គីឡូក្រាម ។

លោក សេង កដិកា អ្នកគ្រប់គ្រងកម្ម វិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ លេខ៥ បានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧នេះតទៅសង្វៀន របស់លោកនឹងបន្តការប្រកួតដណ្តើមពាន រង្វាន់ជើងឯក TV5 Knock Out Series រដូវ កាលទី៥ លើប្រភេទទម្ងន់៦៣,៥គីឡូក្រាម បន្ទាប់ពីបានបញ្ចប់រដូវកាលទី៤ កាលពី ចុងខែមីនាឆ្នាំ២០១៧កន្លងទៅ។

អ្នកគ្រប់គ្រងរូបនេះបានបន្តទៀតថា រដូវកាលទី៥នេះក៏មិនខុសគ្នាពីរដូវកាល ទី៤នោះដែរ គឺអនុវត្តរូបមន្តតាមកិច្ចព្រម ព្រៀងរវាងគាគីសហព័ន្ធកីឡាប្រដាល់គុន ខ្មែរ និងស្ថានីយទូរទស្សន៍តាមលក្ខខណ្ឌ ដែលបានព្រមព្រៀងគ្នា។ លោកបានបញ្ជាក់ បន្ថែមថា ចំពោះកីឡាកនៅរក្សាដដែល គឺ៣២នាក់មកពីសមាគមក្លិបទូទាំង ប្រទេស ដោយអនុវត្តតាមរូបមន្តប្រកួត ជម្រុះវិលជុំ ដំណាក់កាលទី១ មាន៣២ នាក់ ដំណាក់កាលទី២ មាន១៦នាក់ ដំណាក់កាលទី៣ មាន៨នាក់ និងដំណាក់ កាលទី៤មាន៤នាក់ ដើម្បីប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះសម្រាប់ការប្រកួតជម្រុះដំណាក់ កាលទី១ មានពីរគូ គឺជាការជួបគ្នារវាង កីឡាករកុយ ចាន់តូ មកពីក្លិបគីសែមានរិទ្ធ ត្រូវប្រកួតជាមួយកីឡាករ ឌុម កែវដប មកពីក្លិបសុភានូមានជ័យ និងកីឡាករ មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែត ត្រូវប្រកួតជាមួយកីឡាករជើងចាស់ ម៉ន ចាន់ដារ៉ា មកពីក្លិបការិយាល័យទី៥កង ទ័ពជើងគោក។ រវាង កុយ ចាន់តូ នឹង ឌុម កែវដប នេះ ពួកគេមិនធ្លាប់បានជួបគ្នាទេ កន្លងមក។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ឌុម កែវដប ប្រហែលជាមិនអាចឈ្នះកុយ ចាន់តូ បាននោះឡើយ។ ឌុម កែវដប គេអាចចាញ់ប្រៀបកុយ ចាន់តូ ត្រង់ចិត្ត ប្រដាល់តូចមិនសូវហ៊ានប្តូរជាមួយគូ ប្រកួត។ មួយទៀត ចាន់តូ គេមានកម្លាំង ស៊ុហ្វ និងល្បិចកល ព្រមទាំងស្នៀតវាយ ចេញបានល្អ។

គួររំលឹកថា ការប្រកួតដណ្តើមពាន រង្វាន់ជើងឯក Knock Out Series រដូវកាល ទី៥ លើប្រភេទទម្ងន់៦៣,៥គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ចូលរួម ហើយចែកចេញជា៤ដំណាក់កាល និង មានរូបមន្តប្រកួត គឺដំណាក់ទី១ជាការ ប្រកួតជម្រុះក្នុងចំណោម៣២នាក់ទុក តែ១៦នាក់។ ដំណាក់ទី២ ជាការជម្រុះក្នុង ចំណោម១៦នាក់ ទុក៨នាក់ ហើយ ដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក ៤នាក់ និងដំណាក់កាលទី៤និងទី៥ ជាការ ប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ គឺពាក់ កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ៕ សារីម

...

sarim (3) sarim (1) sarim (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print