ប៉ះទង្គិចគ្នានៅទីក្រុងប៉ារីសក្រោយប៉ូលិសបាញ់សម្លាប់ជនជាតិចិនម្នាក់

ចែករំលែក៖

ប៉ូលិសបារាំង បានចាប់ខ្លួនមនុស្ស៣៥ នាក់ នៅទីក្រុងប៉ារីសកាលពីថ្ងៃទី២៨ ខែ មីនា ក្រោយពេលប៉ះទង្គិចគ្នារវាង បាតុករ នឹងកម្លាំងប៉ូលិស បន្ទាប់ពី ប៉ូលិសបារាំង បាញ់សម្លាប់ ជនជាតិចិនម្នាក់។

ក្រសួងការបរទេសចិន បានកោះហៅមន្ត្រីការបរទេសបារាំងនៅទីក្រុងប៉េកាំង ដើម្បីនាំសារ ស្នើដល់រដ្ឋាភិបាលបារាំង ត្រូវតែមានវិធានការ ការពារពលរដ្ឋចិន នៅក្នុងប្រទេសនេះ។

ក្រុមបាតុករចិន ពេលដំបូង ប្រមូលផ្តុំគ្នា នៅមុខ ស្នាក់ការប៉ូលិស នៅទីក្រុងប៉ារីស នៅយប់ថ្ងៃទី ២៧ខែមីនា មុនពេលអំពើ ហិង្សាកើតឡើង។ សារព័ត៌មានស៊ីនហួ បានផ្សាយថា ពលរដ្ឋរាប់រយនាក់មកពី សហគមន៍ជនជាតិចិននៅទីក្រុងប៉ារីស បានចូលរួមធ្វើបាតុកម្មខាងលើ ។ ប៉ូលិស បានប្រើប្រាស់ ដំបង ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ បណ្តាលឲ្យមនុស្ស មួយចំនួន រងរបួស ។

ក្រុមជនជាតិចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ចំពោះការបាញ់សម្លាប់ បុរស ជនជាតិចិនម្នាក់អាយុ៥៦ឆ្នាំកាលពីថ្ងៃ អាទិត្យ កន្លងទៅ។ ប៉ូលិស បារាំងបានឲ្យ ដឹងថា ពួកគាត់ ទទួលបានការហៅទូរស័ព្ទ ពីការឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារបុរសខាងលើ។ ប៉ូលិស ក៏បាញ់សម្លាប់ លោក Shaoyo Liu ក្រោយពេលលោកបានចាក់ ប៉ូលិស ម្នាក់ ពេលទៅកាន់ផ្ទះរបស់លោក។

ប៉ុន្តែ លោក Calvin Job មេធាវីរបស់ គ្រួសារខាងលើបាន លើកឡើងថា «គាត់ មិនដែលធ្វើឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ»។មេធាវីខាងលើបានបញ្ជាក់ទៀតថា « អ្នកជិតខាងម្នាក់បានទូរស័ព្ទ ប្រាប់ ប៉ូលិស ថា មាន សំឡេងស្រែក » ប៉ុន្តែតាម សម្ដីរបស់ សមាជិកក្នុងគ្រួសារ បានបញ្ជាក់ ថា គ្មានការឈ្លោះប្រកែកគ្នានៅក្នុងគ្រួសារ ឡើយ។

កូនរបស់លោក Shaoyo Liu បាន និយាយទៅកាន់ប៉ូលិសបារាំងថា ឪពុក របស់នាងនិយាយភាសាបារាំង បានតិច តួច ហើយក៏ចេញទៅបើកទ្វារ ដោយដៃ របស់គាត់កាន់កន្ត្រៃ ដែលកំពុងធ្វើត្រី។ កូន របស់លោក Shaoyo Liu បានបញ្ជាក់ទៅ កាន់សារព័ត៌មាន Le Parisien របស់បារាំង ថា «ប៉ូលិស បានសម្រុកចូលហើយក៏បាញ់ឪពុករបស់នាងស្លាប់តែម្តង។

នាងបន្តទៀតថា នៅពេលនោះនាងពិត ជាខ្លាចណាស់ ដោយឮសូសំឡេងខ្លាំង ដូចអ្នកណាកម្ទេចទ្វារ ក្រោយមកក៏ឮសូរ សំឡេងកាំភ្លើង បាញ់សម្លាប់ឪពុករបស់ នាងតែម្តង ។រឿងរ៉ាវវាកើតឡើង លឿន ពេក ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ។

សារព័ត៌មានចិនChina Morning post បានដកស្រង់សម្តីកូនរបស់ ជនរងគ្រោះ បញ្ជាក់ថា ប៉ូលិសមិនបានព្រមាន ពីរលើក ដូចច្បាប់របស់បារំាងឡើយ មុនពេលបាញ់ ទៅលើបុគ្គលណាម្នាក់ ។

ហេតុការណ៍ខាងលើបានបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំ ហើយរថយន្តប៉ូលិស មួយគ្រឿងក៏ត្រូវបានបាតុករដុតបំផ្លាញ។ ក្រុមបាតុ ករបានស្រែកនូវពាក្យថា«ក្រុម ឃាតក» ៕

paris_KNHK Paris-032817

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print