កីឡាករសំខាន់ៗ៥នាក់របស់បិសាច ក្រហមអាចនឹងអវត្តមាននៅចុងសប្តាហ៍នេះ

ចែករំលែក៖

ក្រៅពីកីឡាករសំខាន់ៗ៤នាក់ដែល ខកខានមិនបានចូលលេងឥឡូវនេះកីឡាករសញ្ជាតិបែលហ្ស៊ិក Marouane Fellaini បានរបួសសាច់ដុំជើងក្រោយពីជួយក្រុម ជម្រើសជាតិបែលហ្ស៊ិកតទល់នឹងក្រុម ជម្រើសជាតិ ក្រិកកាលពីចុងសប្តាហ៍មុន ដែលជាផ្នែកមួយ នៃបញ្ហាវិបត្តិខ្វះខាតតំបន់បម្រើកណ្ដាលរបស់ក្រុម Manchester United ។

ក្រុមបាល់ទាត់ Manchester United ដែលកំពុងជួបវិបត្តិកីឡាករបម្រើកណ្ដាល ដោយប៉ុន្មានសប្ដាហ៍មុននេះកីឡាករ Paul Pogba បានរងរបួសភ្លៅកាលពីប្រកួតជា មួយ Middlesbrough។ ចំណែកកីឡាករ ដែលនៅសល់នោះមានតែកីឡាករCarrick ម្នាក់ប៉ុណ្ណោះដែលទទួលរងតំបន់ខ្សែបម្រើ កណ្ដាល។

បើយោងទៅតាមកាសែត Mirror បាន បញ្ជាក់ថា របួសសាច់ដុំរបស់ Marouane Fellaini គឺជារបួសស្រាលដែលអាចនឹង ត្រឡប់ចូលទីលានវិញក្នុងពេលដ៏ខ្លីខាងមុខ ។

សូមបញ្ជាក់ថា ក្រុមManchester United ក្នុងពេលនេះគឺមានកីឡាករសំខាន់៥រូប នឹងត្រូវអវត្តមានដូចជាកីឡាករ Martial, Phil Jones, Smalling, Pogba និងFellaini។ ដោយឡែកកីឡាករ Herrera ក៏ត្រូវអាក់ ខានប្រកួតបន្ទាប់ទៀតដោយសារទទួលបានកាតក្រហមកាលពីប្រកួតជាមួយក្រុម Chelsea ។ ក្រុម Manchester United កំពុង ឈរលេខរៀងទី៥នឹងត្រូវប៉ះជាមួយក្រុម West Brom ក្នុងពានរង្វាន់អង់គ្លេស Premier League វេលាម៉ោង៩យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ខាងមុខនៅពហុកីឡដ្ឋានរបស់ក្រុមបិសាចក្រហម ៕ ដេវីត

...

Belgiums-Marouane-Fellaini-looks-dejected-after-Greeces-first-goal Greeces-Kostas-Mitroglou-in-action-with-Belgiums-Marouane-Fellaini

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print