ពាណិជ្ជកម្មរវាងអឺរ៉ុបនឹងអង់គ្លេសអាចដំណើរការវិញក្រោយអង់គ្លេសចាកចេញទាំងស្រុង

ចែករំលែក៖

ការចាកចេញរបស់អង់គ្លេស នាពេល កន្លងមកបានធ្វើឲ្យបះពាល់យ៉ាងខ្លាំងដល់វិស័យ ពាណិជ្ជកម្ម ភាគីទាំងពីរ។ ទាំងនោះហើយបានធ្វើឲ្យតំបន់ស្វយ័តជាច្រើននៅក្នុងប្រទេសអង់គ្លេសដូចជាស្កុតឡេន ប្រកាសថានឹងធ្វើប្រជាមតិឯករាជ្យចេញពីអង់គ្លេសជាថ្មីម្តងទៀត ដើម្បីឲ្យស្កុតឡេនបន្តនៅក្នុងសហគមន៍អឺរ៉ុប។

រហូតមកទល់ពេលនេះបែបបទក្នុងការចាកចេញពីអឺរ៉ុបរបស់អង់គ្លេសមិនទាន់ បានរៀបចំនៅឡើយបើទោះបីមន្ត្រីអឺរ៉ុប ជំរុញឲ្យអង់គ្លេសប្រញាប់រៀបចំបែបបទចាកចេញឲ្យបានឆាប់បំផុតក៏ដោយ។ ការយឺតយ៉ាវរបស់អង់គ្លេសអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសមួយចំនួនទៀតដែលចង់ចាកចេញពីអឺរ៉ុប ក៏ដូចជាសេដ្ឋកិច្ច អឺរ៉ុបនិងអង់ គ្លេសដែរ។

មន្រ្តីពាណិជ្ជកម្មជាន់ខ្ពស់របស់សហភាព អឺរ៉ុបនិយាយថាចក្រភពអង់គ្លេសមិនអាចចាប់ផ្តើមចរចាលក្ខខណ្ឌសម្រាប់អាជីវកម្មជាមួយក្រុមនេះបានឡើយចាំរហូត ទាល់តែក្រោយខ្លួនបានចាកចេញរួចរាល់សិន។

លោកស្រី Cecilia Malmstrom បាន ថ្លែងប្រាប់សារព័ត៌មាន BBC Newsnight ថា “ដំបូងអ្នកចាកចេញបន្ទាប់មកទើបអ្នក ចរចា”។ បន្ទាប់ពីការចាកចេញរបស់អង់ គ្លេសនឹងក្លាយជា “ប្រទេសទីបី” នៅក្នុង លក្ខខណ្ឌរបស់សហភាពអឺរ៉ុបមានន័យថាពាណិជ្ជកម្មនឹងត្រូវអនុវត្តផ្អែកលើច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោករហូត ទាល់តែមានកិច្ចព្រមព្រៀងថ្មីមួយ។ កិច្ច ព្រមព្រៀងពាណិជ្ជកម្មថ្មីៗមួយ ជាមួយ កាណាដាចំណាយពេលចរចាអស់ប្រាំពីរឆ្នាំ។

កិច្ចព្រមព្រៀងជាមួយកាណាដាក៏នឹងតម្រូវឲ្យមានសច្ចាប័នពីសំណាក់ប្រទេសនៅក្នុង សហភាពអឺរ៉ុបទាំងអស់ផងដែរ ដោយបន្ថែមមួយឆ្នាំទៅពីរឆ្នាំទៀតមុននឹងចូលជាធរមាន។

ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោករឹតត្បិតស្ថានភាពដែលនៅក្នុងនោះ ប្រទេសទាំងអស់ត្រូវជួយគ្នាទៅវិញទៅ មកនៅក្នុងពាណិជ្ជកម្ម។ បើមិនដូច្នេះទេ ប្រទេសទាំងនេះត្រូវអនុវត្តពន្ធគយទៅវិញទៅមកដែលពួកគេអនុវត្តជាមួយប្រទេស ដទៃនៅលើពិភពលោក។

អ្នកស្រី Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថាការ ពិភាក្សាលម្អិតដើម្បីកំណត់ទម្រង់ទំនាក់ ទំនងពាណិជ្ជកម្មថ្មីរបស់ចក្រភពអង់គ្លេសជាមួយសហភាពអឺរ៉ុបមិនគួរចាប់ផ្តើមឡើយ ចាំរហូតដល់ក្រោយមានដំណើរការចាកចេញខាងនយោបាយសិន អនុលោមតាម មាត្រា៥០ដំណើរការចាកចេញនេះមាន រយៈពេលរហូតដល់ទៅពីរឆ្នាំ។

លោកស្រីបាននិយាយថា “តាមពិតទៅ មានការចរចាចំនួនពីរ ដំបូងអ្នកចាកចេញហើយបន្ទាប់មកអ្នកចរចាទំនាក់ទំនងថ្មីទោះបីជាទំនាក់ទំនងអ្វីក៏ដោយ”។

ប្រជាមតិនេះដែលយើងត្រូវគោរពនោះ មិនចូលជាធរមានតាមផ្លូវច្បាប់ឡើយ។ ទីមួយត្រូវមានការជូនដំណឹងដែលនាយក រដ្ឋមន្រ្តីថ្មីនឹងត្រូវធ្វើយ៉ាងឆាប់រហ័ស ហើយបន្ទាប់មកដំណើរការនោះអាចចាប់ផ្តើមបាន។

មានការព្រួយបារម្ភនៅក្នុងទីក្រុងនេះថា ការដែលត្រូវធ្វើអាជីវកម្មក្នុងរយៈពេលជាច្រើនឆ្នាំ នៅក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោកអាចជាគ្រោះមហន្តរាយ សម្រាប់ឧស្សាហកម្មសេវាកម្មរបស់ចក្រ ភពអង់គ្លេសដែរឬទេ?

ពេលសួរថាតើការប្រកាន់ខ្ជាប់ទៅនឹងដំណើរការនេះនឹងមិនប៉ះពាល់ដល់សេដ្ឋ កិច្ចរបស់សមាជិកទាំងអស់របស់សហភាពអឺរ៉ុបទេឬ? លោកស្រី Malmstrom បាន ឆ្លើយថា “ពិតជាមានប៉ុន្តែការបោះឆ្នោត បានបង្ហាញច្បាស់ណាស់ទៅហើយ”។

លោកស្រី មានអារម្មណ៍ក្រៀមក្រំនៅពេលចក្រភពអង់គ្លេសបានការពារគោលការណ៍ពាណិជ្ជកម្មសេរីរបស់ខ្លួនខណៈ ចាកចេញពីសហភាពអឺរ៉ុប។

បញ្ហាប្រឈមគួរឲ្យភ័យខ្លាចនៅក្រោមច្បាប់សហភាពអឺរ៉ុបក្រុមនេះមិនអាចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែក ជាមួយសមាជិកម្នាក់របស់ខ្លួនឡើយ ដូច្នេះ ទើបស្នងការពាណិជ្ជកម្មរូបនេះទទូចឲ្យចក្រ ភពអង់គ្លេសចាកចេញជាមុនសិន។

វាក៏ប្រឆាំងនឹងច្បាប់សហភាពអឺរ៉ុបផងដែរសម្រាប់សមាជិកមួយចរចាកិច្ចព្រម ព្រៀងពាណិជ្ជកម្មរបស់ខ្លួនផ្ទាល់ជាមួយ អ្នកខាងក្រៅដែលមានន័យថាចក្រភពអង់គ្លេសមិនអាចចាប់ផ្តើមធ្វើកិច្ចការនេះបានទេរហូតក្រោយខ្លួនបានចាកចេញពី សហភាពអឺរ៉ុបរួចរាល់សិន។

ពិនិត្យឲ្យច្បាស់ទៅច្បាប់ទាំងនេះមានន័យថាចក្រភពអង់គ្លេសមិនអាចចរចា ពាណិជ្ជកម្មរបស់ខ្លួនផ្ទាល់រហូតដល់ទៅ ២ឆ្នាំ ដែលជាបញ្ហាប្រឈមដ៏គួរឲ្យភ័យខ្លាច មួយសម្រាប់នាយករដ្ឋមន្រ្តីណាដែល ព្យាយាមនាំអង់គ្លេសចាកចេញ។

មន្រ្តីសហភាពអឺរ៉ុបនិយាយថា ជម្រើសរបស់អង់គ្លេសក្នុងពេលឆាប់ៗខាងមុខនេះនឹងកែសម្រួលខ្លួនឯងទៅក្នុងកិច្ចព្រមព្រៀង មួយដូចប្រទេសន័រវេស ដែលរក្សាអង់គ្លេស នៅក្នុងទីផ្សារតែមួយដែលអនុវត្តតាម ច្បាប់និងបញ្ញត្តិរបស់សហភាពអឺរ៉ុបឬក៏ មានកិច្ចព្រមព្រៀងជា“ប្រទេសទីបី”ដូច កាណាដាដែរ។

ពួកគេឯកភាពគ្នាថា ដោយសារអាជីវ កម្មអង់គ្លេសអនុវត្តតាមច្បាប់និងបញ្ញត្តិ របស់សហភាពអឺរ៉ុបរួចហើយ ការជ្រើសរើសនៅក្នុងទីផ្សារតែមួយគឺចំណាយពេល“លឿនបន្តិច”ជាងការចរចាកិច្ចព្រមព្រៀងមួយដូចកាណាដា។

ពួកគេបានព្រមានថា ប៉ុន្តែសូម្បីតែកិច្ចព្រមព្រៀងចូលក្នុងទីផ្សារតែមួយដូចន័រវេសក៏អាចចំណាយពេលចរចាអស់ច្រើនឆ្នាំ ដែរដោយទុកឲ្យចក្រភពអង់គ្លេសធ្វើពាណិជ្ជ កម្មតាមលក្ខខណ្ឌរបស់អង្គការពាណិជ្ជ កម្មពិភពលោកនៅក្នុងពេលនេះសិន ៕

FILE- In this Oct. 15, 2015 file photo, a member of protocol adjusts the British and EU flags at EU headquarters in Brussels. As Britain prepares to vote whether to leave or stay in the European Union on June 23, 2016, goodwill between the continent and the island nation is fraying on both sides. (AP Photo/Virginia Mayo, File)US-English (3) US-English (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print