ប្រទេសដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបំផុតនៅលើពិភពលោក

ចែករំលែក៖

កូរ៉េខាងត្បូង រស្ស៊ី ឬ អេហ្សុីប ជាប្រទេស ដែលមានគ្រោះថ្នាក់ចរាចរណ៍ ច្រើនបំផុត នៅ លើពិភពលោកដោយសារតែកត្តា ផ្សេងៗជាច្រើន ក្នុងនោះមានអាកាសធាតុ មធ្យោបាយធ្វើដំណើរច្រើន និងស្ថានភាព សេដ្ឋកិច្ច ។

កូរ៉េខាងត្បូង មានគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេ ក្នុងចំណោមមនុស្ស ១លាន នាក់ មាន១២៧នាក់ស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍ ។ កាលពីឆ្នាំ២០១៦ ប្រទេស នេះមាន គ្រោះថ្នាក់រហូតដល់ទៅ៥.៥០០ ករណី ភាគច្រើនបណ្តាលមកពីវិប្បធម៌ បើកបរ មិនគោរពច្បាប់ ឆ្លងកាត់ភ្លើងសញ្ញា ក្រហមជាដើម។ ពលរដ្ឋកូរ៉េខាងត្បូង មួយចំនួនធំបានងាកមកប្រើប្រាស់ កង់ ឬដើរថ្មើរជើងវិញ ពេលទៅធ្វើការជៀស វាង គ្រោះថ្នាក់កើតឡើង។

ចំណែកនៅក្នុងតំបន់អាស៊ានវិញ ក៏មាន គ្រោះថ្នាក់ចរាចរណ៍ច្រើនកើតឡើង ក្នុង នោះមាន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងវៀត ណាមជាដើម។

តាមតួលេខរបស់ អង្គការសុខភាពពិ ភពលោក ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសវៀតណាម គឺ ឈរលំដាប់ទី១៣៨ ក្នុងចំណោម១៧៩ ប្រទេស។ ដោយឡែកនៅដើមឆ្នាំ២០១៧ នេះ វៀតណាម មានអ្នកស្លាប់និងរបួសដល់ ទៅជិត ៦.០០០នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ក្នុងរយៈពេល៣ខែដើមឆ្នាំ ២០១៧ ។

គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសវៀត ណាម បានបណ្តាលឲ្យមនុស្ស ស្លាប់ចំនួន ២.១០០នាក់ និងរបួស ៣.៨០០នាក់ ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០១៧នេះ ដែលចំនួននេះ គឺបានថយចុះ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន វៀតណាម ញូរ ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧ ដោយផ្អែកតាមគណៈកម្មាធិការជាតិដើម្បីសុវត្ថិភាពចរាចរណ៍ថា ចំនួនអ្នកស្លាប់បានធ្លាក់ចុះតិចជាង ៨០នាក់ ស្មើនឹង ៣,៦៥ភាគរយ ខណៈចំនួនអ្នករបួសធ្លាក់ ចុះ ១៥,១៩ភាគរយ ស្មើនឹង ៦៨៧នាក់ បើធៀបនឹងឆ្នាំមុន។

ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ សរុបបានកើតឡើង ៤.៨០០ករណី គឺ ធ្លាក់១៧៥ករណី ស្មើនឹង ៣,៥១ភាគរយ ធៀបនឹងឆ្នាំ២០១៦កន្លងទៅ។

សូមជម្រាបផងដែរថា នៅក្នុងខែមីនាឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១.៣៤៧លើក បណ្តាលឲ្យស្លាប់ចំនួន ៥៤៤នាក់ និង របួស ១.១៧៥នាក់ ធ្លាក់ចុះ ២០,៥៩ភាគរយ បើធៀបនឹងឆ្នាំមុន។

នៅក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ ប៉ូលិសចរាចរបានដោះស្រាយករណីបំពានច្បាប់ទូទាំងប្រទេសចំនួន ៩៨៦.៧១៤ ករណី ក្នុងនោះបានផាកពិន័យគិតជា ប្រាក់បានចំនួន ៥៩៣ពាន់លានដុង ស្មើ នឹង ២២,២លានដុល្លារអាមេរិក និងដក ហូតបណ្ណបើកបរពីអ្នកល្មើសច្បាប់បានចំនួន ៨៨.០០០នាក់៕

accident (1) accident (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print